លោក សឿម ប៊ុនរិទ្ធិ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការ របស់បុរីស៊ែមគា ដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
នៅថ្ងៃសៅរ៍ ១៥ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ជុក គឹមហ៊ួរ អគ្កនាយករងនៃអគ្គយកដ្ឋានសាវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការ របស់បុរីស៊ែមគា ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ តំណាងក្រុមហ៊ុន លោក អភិបាល អភិបាលរង ស្រុក មេឃុំ កងកម្លាំង អតិថិជន និងអ្នកពាក់ន្ធដ៏ទៃផងដែរ។
សូមជម្រាបជូនដែរថា ទីតាំងបូរីនេះស្ថិតនៅភូមិអូរដាលើ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង៕
ព័ត៌មានជាប់ទាក់ទង