រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ នៃគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៃគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមពី លោក សឿម ប៊ុន រិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ឯកឧត្តម ឧត្តមនីយ៍ទោ ស្នងការនគរបាលខេត្ត ស្នងការរងខេត្ត មន្ទីរ នាយការិយាល័យចរាចរណ៍ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ។

ក្រោយពីស្តាប់របាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ ដែលអានដោយ លោក ព្រួយ រដ្ឋា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរួចមក ឯកឧត្តម ងួន រតនៈ បានណែនាំដល់ក្រុមការងារលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្ត ត្រូវបន្តពង្រឹងអនុវត្តច្បាប់ចរាចរណ៍នានាឱ្យចំគោលដៅក្នុងភូមិសាស្ត្រក្នងខេត្ត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយការគ្រោះចរាចរណ៍ កាត់បន្ថយការបាត់បង់អាយុវជីវិត និងបាត់បង់ ឬខូចទ្រព្យរបស់ពលរដ្ឋផងដែរ ៕

សូមជម្រាបជូនដែរថា បើយោងតាមរបាយករណ៍គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប្រចាំខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ចុះរាប់ និងអង្កេតប្រជាពលរដ្ឋក្នុងខេត្ត ចំនួន ៣ ថ្ងៃ ឃើញថាបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាព ចំនួន ៩០% និងមានការថយចុះចំនួនអ្នកស្លាប់ ៧១% ផងដែរ៕

អត្ថបទទាក់ទង