រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈអញ្ជើញទស្សនកិច្ចស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង

  • 2.1ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃអង្គារ៍ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចុះទស្សនកិច្ចស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនរ៉ាយសិនអេនើជី ដែលស្ថិតនៅក្នុងភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

នៅក្នុងដំណើរទស្សនកិច្ចនោះក៏មានអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក ប្រធាន អនុប្រធាន មន្ទីរ លោកអភិបាលរងស្រុក មេឃុំ កម្លាំង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា គម្រោងផលិតអគ្គិសនីដើរដោយថាមពលអគ្គិសនីនេះ ចំពោះមុខសម្រាប់ខេត្តបាត់ដំបងរបស់យើងត្រូវការសំខាន់ណាស់ ដោយខេត្តបាត់ដំបងបានបង្កើនឡើងយ៉ាងគំហុក ដែលពីកាលដើមឡើងសម្រាប់ខេត្តបាត់ដំបងប្រើប្រាស់អស់ប្រមាណ ១០ មេហ្គាវ៉ាត់ ប៉ុន្តែពេលបច្ចុប្បន្នកើនឡើងចាប់ ៦០ ទៅ៧០ មេហ្គាវ៉ាត់ផងដែរ ។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើយើងមានថាមពលអគ្គិសនីកាន់តែច្រើន យើងសង្ឃឹមថាអ្នកវិនិយោគនឹងអាចសម្លឹងមកមើលខេត្តបាត់ដំបងបន្ថែមទៀត លើផ្នែកកសិឧស្សាហកម្មផ្សេងៗផងដែរ។

សូមជម្រាបជូនដែរថា គម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ រប់ក្រុមហ៊ុនរ៉ាយសិនអេនើជី មានផ្ទៃដីសរុប ៦៨ ហិចតា ដោយប្រើប្រាស់ដាក់ផ្ទាំសូឡា ចំនួន ៦៥ ហិចតា និងសាងសង់ អគារ ផ្លូវ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងទៀតអស់ទំហំ ៣ហិចតា ដែលគ្រោងសាងសង់បញ្ចប់ក្នុងចុងឆ្នាំ២០២០ខាងមុខនេះ៕

អត្ថបទទាក់ទង