រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ និងស្ត្រីងាយរងគ្រោះ ប្រមាណ ១០០ គ្រួសារ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្រជាពលរដ្ឋ និងស្ត្រីងាយរងគ្រោះ ចំនួនប្រមាណ ១០០ គ្រួសារ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានការអញ្ជើញ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងថ្នាក់ដឹកក្រសួងមហាផ្ទៃ លោកជំទាវប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (ដែលហៅកាត់ថា គ.ក.ស.ក) លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព តំណាងអង្គការUNFPA លោកអភិបាលស្រុក មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងស្ត្រីងាយរងគ្រោះប្រមាណ ១០០គ្រួសារ លោកជំទាវ ជូ ប៊ុនអេង ក៏បាននាំយកអំណោយផ្ទាល់ខ្លួន និងអង្គការUNFPA ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ និងស្ត្រីងាយគ្រោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥ គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ។

សូមជម្រាបជូនដែរថា បន្ទាប់ពិធីសំណេះសំណាលនេះ លោកជំទាវ រដ្ឋលេខាធិការ និងគណៈប្រតិភូ ក៏បានបន្តដំណើរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុកមោឫស្សី និងបានជូនកញ្ចប់ឃីតដល់អ្នកជម្ងឺដែលកំពុងសម្រាក និងសម្រាលកូនក្នុងមន្ទីរពេទ្យនោះផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរអង្គការUNFPA ក៏បានឧបត្ថម្ភកញ្ចប់ឃីតដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារខេត្ត (ដែលហៅកាត់ថា គ.ក.ស.) ចំនួន ២០០ ឃីត សម្រាប់ចែកចាយបន្តដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ និងជាកិច្ចការមនុស្សធម៌នៅមូលដ្ឋានខេត្តផងដែរ៕

អត្ថបទទាក់ទង