រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និងឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យការសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញ និងប្រគល់ប័ណ្ណសសើរ និងពានជ័យលាភីជូនដល់លោកគ្រូ អ្នកគ្រូ និងសាលារៀន ដែលជាប់ចំណាត់ថ្នាក់ល្អ ជាលោកគ្រូ អ្នកគ្រូ និងសាលាគំរូ នៅក្នុងខេត្តបាត់ដំបង

ដោយ Sotheavyចំនួនទស្សនា (133)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណអភិបាល ខេត្តបាត់ដំបង និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យការសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញ នៅវិទ្យាល័យនេតយ៉ង់ និងប្រគល់ពានរង្វាន់ និងប័ណ្ណសរសើរ ជូនដល់លោកគ្រូ អ្នកគ្រូគំរូ ដែលខិតខំបង្រៀន និងការរៀបចំសាលារៀនឲ្យមានសណ្ដាប់ធ្នាប់ ។

គួរបញ្ជាក់ផងដែរថា លោកគ្រូ អ្នកគ្រូ ដែលបានទទួលជ័យលាភី ក្នុងនោះមានជ័យលាភី នាយកសាលាល្អលេខ១ វិទ្យាល័យស្អាតលេខ៣ គ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ២ និងគ្រូបង្រៀនល្អ ផ្នែកគណិតវិទ្យា ថ្នាក់ទី ១ ២ ៣ ទទួលបានចំណាត់ថ្នាក់លេខ៧ ដោយពានរង្វាន់ និងការទទួលចំណាត់ថ្នាក់នេះគឺជាជ័យលាភីទូទាំងព្រះរាជាណាចក្រកម្ពុជាប្រចាំឆ្នាំ ២០១៩-២០២០។ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន បានធ្វើការថ្លែងអរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលខិតខំបង្រៀន ទាំងការបង្រៀនដោយផ្ទាល់ មុននឹងផ្ទុះនូវជម្ងឺកូវីដ-១៩ និងការសិក្សាពីចម្ងាយក្ដី ដើម្បីចូលរួមកែខៃគុណភាពអប់រំបានល្អលើសមួយកម្រិត និងជាពិសេសបើគ្មានការទំនាក់ទំនងរវាងគ្រូ និងសិស្សទេនោះ ប្រសិទ្ធភាពនៃការបង្រៀនក៏មិនមានជាលក្ខណៈពេញលេញនោះដែរ។ ឯកឧត្តម បានបន្តទៀតថា នៅថ្ងៃអនាគតនេះ ដើម្បីចូលរួមកាត់បន្ថយការចំណាយផ្សេងៗរបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្រសួងនឹងធ្វើការរៀបចំការសិក្សាតាមប្រព័ន្ធប្រពៃណីដូចមុន ដោយអនុញ្ញាតឲ្យសិស្សានុសិស្សមកទទួលកិច្ចការនៅសាលាវិញ តែគោរពទៅតាមកិច្ចការអនាម័យរបស់ក្រសួង ដែលបានកំណត់ឲ្យបានជាក់លាក់ដើម្បីជៀសវាងអំពីហានិភ័យផ្សេងៗ ។ ឯកឧត្តម បានធ្វើការផ្ដាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវអនាម័យល្អ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ និងជម្ងឺផ្សេងៗទៀត ។

ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន និងឯកឧត្តម ងួន រតនៈ ក៏បានចុះពិនិត្យការបង្រៀនតាមរយៈប្រព័ន្ធអ៉ិនធឺណេត ដែលកំពុងធ្វើការបង្រៀននៅសាលាវិទ្យាល័យ នេតយ៉ង់ និងក៏បានបន្តចុះពិនិត្យការដ្ឋានសាងសង់ កែលំអរ និងជួសជុល អាគារសាលាបឋមសិក្សា សម្ដេចជាស៊ីម ដែលផ្ដើមដឹកនាំការសាងសង់ដោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងពិនិត្យការដ្ឋានសាងសង់ថ្មី វិទ្យាស្ថានគរុកោសល្យភូមិភាគបាត់ដំបង ដែលកំពុងធ្វើការសាងសង់យ៉ាងមមាញឹកផងដែរ ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014

BATTAMBANG WEATHER

ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 1 ម៉ោងមុន