រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខ័ន្ធលោកចៅសង្កាត់រងទី១នៃសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃ អង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខ័ន្ធសពលោក គង់ ឡេង ចៅសង្កាត់រងទី១នៃសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបានទទួលមរណភាពនៅវេលាម៉ោង ៤:៣០នាទីល្ងាច នាថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ ហើយសពបានតម្កល់ រៀបចំពិធីបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ខាងត្បូងផ្សារណាត់) ។

ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តម ងួន រតនៈ បានចូលរួមនូវថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារនៃសព ។ គួរបញ្ជាក់ផងដែលថា សពនឹងធ្វើការដង្ហែ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទីព្រឹក ឆ្ពោះទៅកាន់ឈាបនដ្ឋានវត្តកំផែង ។

នៅក្នុងពិធីចូលរូមរំលែកទុក្ខដ៏ក្រៀក្រំនោះដែលក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុង និងមន្ត្រីរាជការមួយចំនួនទៀតផងដែរ៕

អត្ថបទទាក់ទង