រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង នៅសាលាខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម វង្ស ពិសិដ្ឋ នាយកគម្រោង និងអនុរដ្ឋលេខាធិការក្រសួងសាធាណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សា កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ។

នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាល លោក ប្រធានមន្ទីរ អនុប្រធាន មន្ទីរ អភិបាលក្រុង ចៅសង្កាត់ ទីប្រឹក្សាបច្ចេកទេស មន្ត្រីនPIU និងអ្នកពាក់ព័ន្ធមួយចំនួន។

លោកតំណាងទីប្រឹក្សាបច្ចេកទេសគម្រោង RAMBOLL-TANCONS បានធ្វើបទបង្ហាញ ស្តីពីអនុគម្រោងសាងសង់ប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ។

លោកតំណាងទីប្រឹក្សាបច្ចេសទេសគម្រោងបានបន្តថា បច្ចុប្បន្នក្រុមការងារគម្រោង និងមន្ត្រី PIU បានចុះកំណត់អ័ក្សទ្រូងផ្លូវរួចមកហើយ និងបានកំណត់កន្លែងប៉ះពាល់ធំៗចំនួន ៣ កន្លែង និងត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្វើការប្រជុំពិភាក្សា នៅទីតាំងគម្រោងដែលរងផលប៉ះពាល់ផងដែរ។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់មន្ត្រីគម្រោង ដែលត្រូវអនុវត្តគម្រោង និងអាជ្ញាធរក្រុង ឃុំ សង្កាត់ ត្រូវធ្វើប្រជុំណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីគុណប្រយោជន៍ និងអត្ថប្រយោជន៍នៃការអនុវត្តគម្រោង ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង និងត្រូវដោះស្រាយផលប៉ះពាល់នៃគម្រោងឱ្យមានប្រសិទ្ធិភាព និងត្រឹមត្រូវផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានថ្លៃងអំណរគុណដល់មន្ត្រីគម្រោងដែលខិតខំចុះសិក្សាគម្រោង ជាពិសេសសូមអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទំលាក់គម្រោងមកខេត្តបាត់ដំបងនាពេលនេះ ដោយប្រើប្រាស់ថវិការបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB) ផងដែរ៕

អត្ថបទទាក់ទង