រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាល និងនាំអំណោយសម្តេច ស ខេង យកទៅចែកជូនគ្រួសារក្រីក្រ ចំនួន ៥០ គ្រួសារ នៅស្រុកសង្កែ

  • 1.6ពាន់
  • ដោយ Sotheavy

នាល្ងាចថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ យកទៅចែកជូនគ្រួសារក្រីក្រចំនួន ៥០ គ្រួសារ
មកពី ៦ភូមិឃុំរកា នៅក្នុងស្រុកសង្កែ ក្នុងបរិវេណវត្តជំពូប្រឹក្ ស(វត្តថ្មី) ស្ថិតក្នុងភូមិពោធិ៍បាត់ដំបង ឃុំរកាស្រុកសង្កែ ខេត្តបាត់ដំបង។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក អាជ្ញាធរមូល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា ថ្មីៗនេះដោយសារមានជម្ងឺសកល Covide-19 បានឆ្លងរីករាលដាលនៅលើពិភពលោក ឯនៅកម្ពុជាក៏មានឆ្លងនាំចូលពីក្រៅប្រទេសផងដែរ បច្ចុប្បន្នក្នុងប្រទេសយើងបានជាសះស្បើយអស់ហើយ តែវាធ្វើឲ្យ
មានការប៉ះពាល់សេដ្ឋកិច្ចជាតិនិងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ទីកន្លែងផងដែរ។

ឯកឧត្តម ងួន រតន: បានបញ្ជាក់ថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅនេះហើយ ទើបសម្តេចក្រឡាហោម ស ខេង បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់គ្រួសារក្រីក្រសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលមានការខ្វះខាតខ្លាំងបំផុត។

អំណោយដែលបានចែកជូននាពេលនេះ ទោះជាមានបន្តិចបន្តួចពិតមែន តែវាចាំបាច់ខ្លាំងសម្រាប់ជួយអ្នកក្រីក្រនេះ ហើយអំណោយ
ដែលបានចែកជូនទាំង៥០គ្រួសារនាពេលនេះក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម សាប៊ូ២ដុំ មី១កែស ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២
ដប។

ឯកឧត្តមអភិបាលបានផ្តាំផ្ញើដល់បងប្អូនទាំង៥០គ្រួសារថា សូមនាំគ្នាសម្អាតអនាម័យជាប្រចាំលាដៃជាមួយសាប៊ូ ទឹកអាល់កុល ពាក់ម៉ាសជាប្រចាំពេលចេញទៅក្រៅផ្ទះ និងកុំប្រមូលផ្តុំគ្នាច្រើន បើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរោគ COVID-19 រលកទី២
នេះឆ្លងបន្តទៀតក្នុងមូលដ្ឋានភូមិ ឃុំយើង ដើម្បីសុខភាពយើងទាំងអស់គ្នា៕

អត្ថបទទាក់ទង