រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំ ក្រុមការងារចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅតាមបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

  • 975
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅតាមបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅតាមបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួម លោកប្រធាន អនុប្រធាន មន្ទីរទេសចរណ៍ខេត្ត អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក អភិបាល អភិបាលរងក្រុង ស្រុក និងសមាជិក សមាជិកា ក្រុមការងារពិនិត្យសុវត្ថិភាពចំណីអាហារផងដែរ។

លោក សឿម ប៊ុនរិទ្ធិ បានណែនាំដល់ក្រុង ស្រុក ត្រូវរៀបចំក្រុមការងារចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅតាមបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត លេខ ១៤៣៤/២០ សជណ ដែលបានណែនាំឱ្យម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ត្រូវគោរពតាមកាណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ និងត្រូវរៀបចំអាកុល ឬជែល សម្រាប់លាងដៃមុខច្រកចេញចូល ព្រមទាំងបុគ្គលិកនៅចាំវាស់កំដៅភ្ញៀវទាំងអស់មុននឹងអនុញ្ញាតឱ្យចូលភោជនីយដ្ឋាន និងអាហារដ្ឋានផងដែរ។

លោក អភិបាលរងខេត្ត បន្តទៀតថា ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវរក្សាគម្លាតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ម្យ៉ាងវិញទៀតក្រុមការងារធ្វើការណែនាំ កែលម្អរដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ចំពោះអនាម័យ ការចំអិនអាហារ និងសម្ភារៈប្រើប្រាស់ឱ្យបានស្អាតជានិច្ច ដើម្បីផាសុខភាពអ្នកបរិភោគផងដែរ។

លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ដល់ក្រុមការងារដែលត្រូវចុអនុវត្តផ្ទាល់ ជាពិសេសរដ្ឋបាលក្រុង ស្រុក ត្រូវបង្កើតក្រុមការងារមួយ ដោយមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាមន្ត្រីសុខាភិបាល មេឃុំ ឬសង្កាត់ និងពាក់ព័ន្ធចាំបាច់មួយចំនួនទៀតផងដែរ៕

អត្ថបទទាក់ទង