រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការស្ថានាផ្លូវបេតុង ១ ខ្សែ ប្រវែងជិត ៥០០ ម៉ែត្រ ដែលស្ថិតនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង

  • 2.8ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលមានចូលរួម និងអមដំណើរដោយ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ចៅសង្កាត់ មេភូមិ និងក្រុមហ៊ុនម៉ៅការ បានអញ្ជើញចុះពិនិត្យការស្ថានាផ្លូវបេតុង ១ ខ្សែប្រវែង ៤៩៧ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងកំរ៉ាស់ ០,១៥ ម៉ែត្រ ដែលស្ថិតភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ ក៏បានណែនាំដល់ក្រុមហ៊ុន ត្រូវគោរពតាមកិច្ចសន្យា ស្តង់ដារលក្ខណៈបច្ចេកទេសធានាបានគុណផ្លូវ និងណែនាំបន្ថែមការរៀបចំដាក់ប្រព័ន្ធលូរកាត់ផ្លូវមួយកន្លែងបន្ថែមទៀតដែរ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយផ្លូវសូមមេត្តាចូលរួមថែរក្សាផ្លូវនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង និងសម្រាប់បម្រើជាផលប្រយោជន៍សាធារណៈផងដែរ។

នៅក្នុងគម្រោង និងសមិទ្ធិផលថ្មីមួយនេះក៏មានអបអរសាទរពីបងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ផ្លូវនេះ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយផ្លូវនេះ ។

សូមជម្រាបជូនដែរថា ផ្លូវមួយខ្សែនេះ បានស្ថានានៅលើកំណាត់ផ្លូវលេខ ២១២ ចាប់ពីស្តុបរំចេក ដោយតភ្ជាប់ពីផ្លូវច្រមុះជ្រូក ដល់ផ្លូវបំបែកសាលាគរុកោសល្យ (ផ្លូវធីនី) ដែលបានប្រើប្រាស់គម្រោង និងថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តបាត់ដំបង៕

អត្ថបទទាក់ទង