នៅរសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការចុះស្រង់ទិន្នន័យ បំពេញសាលាកប័ត្រព័ត៌មាន អ្នករនៅលើដីចំណីស្ទឹង ដែលជាដីសារធារណៈរបស់រដ្ឋ នៅខាងលិចស្ទឹង ជិតស្ពានថ្មចាស់ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ២៣ គ្រួសារ ដែលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អភិបាល អភិបាលរងក្រុង លោក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ការិយាល័យ និងបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕