រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ព័ត៌មានថ្នាក់ខេត្ត

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះសំណេះសំណាល និងសួរសុខទុក្ខពលករ ដែលស្ម័គ្រចិត្តដាក់ខ្លួន ដាច់ដោយឡែក ចំនួន ៥ គ្រួសារ ទើបមកពីប្រទេសថៃ នៅស្រុករុក្ខគិរី

ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំបន្ថែមអំពីការថែទាំសុខភាព និងអនាម័យខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃដោយសាប៊ូ ឬអាល់កុល និងត្រូវរក្សាគម្លាតពីសមាជិកគ្រួសារយ៉ាងតិច ២ ម៉ែត្ររាល់ការនិយាយគ្នា និងត្រូវពាក់ម៉ាសការពារផងដែរ។

  • 1.1ពាន់
  • ដោយ Sotheavy
ក្រុមហ៊ុន ហូណានអឺរ-កាង (ខេមបូឌា) អ៉ិនវេសមិន បានឧបត្ថម្ភម៉ាស់ចំនួន ៥០០០ សន្លឹក ដល់មូលនិធិដល់ក្រុមគ្រូពេទ្យជួរមុខ ក្នុងការថែទាំអ្នកជម្ងឺកូវីដ១៩ ក្នុងខេត្តបាត់ដំបង

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថារហូតមកដល់ពេលនេះ ខេត្តបាត់ដំបងបានទទួលបានជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំង០៨នាក់ដែលមានផ្ទុកនៅជំងឺកូវីដ-១៩ឱ្យជាសះស្បើយហើយ ព្រមទាំងក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញអស់ហើយ។

  • 872
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងសាងសង់ស្ពានបេឡេ ១ កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចក្រឡាហោម តាមរយៈក្រុមការងារចុះជួយស្រុកបាណន់

សូមជម្រាបជូនដែរថា ស្ពានបេឡេមួយខ្សែនេះ ស្ថិតនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈ ឯកឧត្តមបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក...

  • 1.9ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ ចុះពិនិត្យមើលប្រឡាយមួយខ្សែ ដែលស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានមានប្រសាសន៍ថា នៅថ្ងៃខាងមុខ នៅពេលដែលប្រឡាយទឹកមួយខ្សែនេះសាងសង់រួចរាល់ហើយនោះ ប្រជាកសិករនឹងកាន់តែមានភាពងាយស្រួលទៀតព្រោះថា កាលណាមានប្រព័ន្ធទឹកនៅជិតនឹងស្រែចំការបងប្អូនហើយនោះក៏បង្កបង្កើនផលនឹងកាន់តែទទួលបានកាន់ច្រើនជាងមុន ដោយសារម...

  • 915
  • ដោយ Sotheavy
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំប្រជុំពិភាក្សាអំពីសំណង់អត់ច្បាប់សាងសង់នៅលើដីចំណីស្ទឹង និងចំណីផ្លូវ ស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបង

លោកអភិបាលរងខេត្ត បានបន្តទៀតថា កិច្ចប្រជុំថ្ងៃនេះក្រុមការងារ និងធ្វើរបាយការណ៍ កំណត់ហេតុជាក់លាក់ រាយការណ៍ និងស្នើសុំយោបល់ពីឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេច ឬរៀបចំកិច្ចប្រជុំមួយទៀត ដើម្បីអញ្ជើញភាគីម្ចាស់សំណង់ និងមន្ទីអង្គភាពពាក់ព័ន្ទនានា ដើម្បីស្តាប់ ...

  • 1.6ពាន់
  • ដោយ Sotheavy
លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំពិភាក្សា និងគោលការណ៍សំណើសុំរុះរើ អគារក្រហម និងផ្ទះពីល្វែង នៃសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង ។

លោក សឿម ប៊ុនរិទ្ធិ បានបន្តទៀថា បើទោះបីជារដ្ឋបាលខេត្តគាំទ្រគម្រោងសាងសង់អគារធនាគារជាតិនៃកម្ពុជាថ្មីក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តមិនទាន់អនុញ្ញាត្តឱ្យការសាងសង់នេះទេ ដោយរង់ចាំការឯកភាពពីប្រមុខរាជរដ្ឋាភិបាលជាមុនសិន ពីព្រោះអគារនេះជាអគារដែលមានភាពវ័យចំណាស់ផង...

  • 1.9ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកអំណោយ សន្តិបណ្ឌិត សុខ ផល ចែកជូនគ្រឹះស្ថានសិក្សាចំនួន ៤ កន្លែង នៅក្នុងក្រុងបាត់ដំបង

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ទោះជាបីខេត្តបាត់ដំបង មានអ្នកជំងឺកូវិដ ១៩ ចំនួន ៨ នាក់ ក៏ពិតមែន តែយើងបានព្យាបាលបានជាសះស្បើយជាបន្តបន្ទាប់ ហើយក៏មិនមានរាលដាលដល់សមាគមន៍ និងមានកើនឡើងនោះដែរ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែយកចិត្តក្នុងប...

  • 1.6ពាន់
  • ដោយ Sotheavy
ក្រសួងយុត្តិធម៌បានផ្តល់សម្ភារៈមួយចំនួនដល់ក្រុមគ្រូពេទ្យជួរមុខសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវិដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានថ្លែងអំណរគុណដល់ដល់ឯកឧត្តម អង្គ វង្ស វឌ្ឍនា និងឯកឧត្តម កើត រិទ្ធ ដែលបានគិតគូរដល់ក្រុមគ្រូពេទ្យជួរ មុខ និងបានផ្តល់សម្ភារៈមួយចំនួនដល់ក្រុមគ្រូពេទ្យក្នុងបំពេញបេសកកម្មព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវ...

  • 2.4ពាន់
  • ដោយ Sotheavy
សម្តេចក្រឡាហោម ស ខេង បានផ្តល់ម៉ាស ចំនួន ២៤ ម៉ឺនបន្ទះ អាល់កុល ៩៦០ លីត្រ សាប៊ូដុំ ១ ម៉ឺន ៦ ពាន់ ដុំនិងឧបករណ៍ស្ទង់កម្តៅ ៧៤ ដល់រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការផ្សព្វផ្សាយបង្ការ និងទប់ស្កាត់ជំងឺកូវិដ ១៩ នៅមូលដ្ឋានក្រុង ស្រុក

ឯកឧត្តម ងួន រតនៈ ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលតែងតែគិតគូយកចិត្តដាក់ ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ...

  • 1.6ពាន់
  • ដោយ Sotheavy
លោក សឿម ប៊ុនរិទ្ធិ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលរងក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង

លោកអភិបាលរងខេត្ត បានណែដល់លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង ដែលទើបនឹងតែងតាំង ត្រូវខិតខំបំពេញភារកិច្ច និងត្រូវមានសាមគ្គីភាពផ្ទៃផងដែរ៕

  • 2.0ពាន់
  • ដោយ Sotheavy
រដ្ឋបាលខេត្តបាត់ដំបងបានចាត់ក្រុមការងារចំពោះកិច្ចចំនួន៤ក្រុម ដើម្បីចុះប្រចាំការដឹកនាំនិងទទួល បងប្អូនប្រជាពលករវិលត្រឡប់ពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូងក្នុងភូមិសាស្ត្រនិងនៅក្រៅភូមិសាស្ត្រខេត្តបាត់ដំបង និងមណ្ឌលចត្តាឡី ស័កខេត្ត (វីទ្យាល័យព្រះមុនីវង្ស)

ក្រុមការងារទាំងនោះរួមមានចំនួន ៤ ក្រុម ដែល ក្រុមទី១ ដឹកនាំដោយលោក ហឿងសុគន្ធ អភិបាលរងខេត្តបាត់ដំបង ប្រចាំច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ក្រុមទី២៖ ដឹកនាំដោយ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្ត ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុ...

  • 1.6ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ ចុះពិនិត្យអំពីវឌ្ឍនៈភាពការទទួល និងពិនិត្យសុខភាពពលករ នៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បានទទួលរថយន្តចំនួន ៥០ គ្រឿង សម្រាប់ដឹកពលករទៅតាមបណ្តារាជធានីខេត្ត ដែលជារថយន្តរបស់កងយោធពលខេមរភូមិន្ទក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន...

  • 1.9ពាន់
  • ដោយ Sotheavy
ឯកឧត្តម អ៊ុយ រី អញ្ជើញចុះសួរចុះ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង

ឯកឧត្តម អ៊ុយ រី បានរៀបរាប់ក្នុងពិធីជួបសំណេះសំណាលនេះថា ជារៀងរាល់ឆ្នាំនារដូវបុណ្យទានដូចជាបុណ្យភ្ជំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងក្នុងឱកាសផ្សេងៗទៀតជាដើម រដ្ឋបាលខេត្តបាត់ដំបង មានមន្រ្តីរាជការសប្បុរសជន តំណាងក្រុមហ៊ុននានា តែងតបាននាំអំណោយចុះសួរស...

  • 1.2ពាន់
  • ដោយ Sotheavy
រដ្ឋបាលខេត្តបាត់ដំបង បង្កើតគណៈកម្មការប្រចាំការ នៅមណ្ឌលត្រួតពិនិត្យ សុខភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងភូមិសាស្រ្ត ស្រុកកំរៀង

រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច មណ្ឌលត្រួតពិនិត្យ សុខភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងភូមិសាស្រ្ត ស្រុកកំរៀង នៃគណៈកម្មការប្រយុទ្ធនឹងជំងឺ(COVID-19) ខេត្តបាត់ដំបង ដែលមានសភាព និងខ្លឹមសារដូចខាងក្រោម ៖

  • 2.8ពាន់
  • ដោយ Sotheavy
អង្ករ ២៨ តោន និងសាប៊ូ ដែលជាអំណោយដ៌ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ជូនលោកអភិបាលក្រុង ស្រុក ទាំង ១៤ ក្នុងខេត្តបាត់ដំបង ​ ដើម្បីធ្វើការបែងចែកបន្តនៅមូលដ្ឋានរៀងៗខ្លួន

សូមជម្រាបជូនថា អំណោយដែលបានប្រគល់នាពេលនេះមានអង្ករ ២៨ តោន និងសាប៊ូ ២៨ កេស ហើយក្រុង ស្រុក នីមួយៗទទួលបាន អង្ករ ២ តោន និងសាប៊ូ ២ កេស ដើម្បីធ្វើការបែងចែកបន្តនៅមូលដ្ឋានរៀងៗខ្លួន ដល់ប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូប្រជាពលដែលទើបត្រឡប់មកពីប្រទេសថៃ។

  • 2.1ពាន់
  • ដោយ Sotheavy