រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ព័ត៌មានថ្នាក់ខេត្ត

ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សប្បុរសជនចែកជូនកម្លាំងចម្រុះដែលឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កាលជំងឺកូវី ១៩

គូសបញ្ជាក់ដែរថា អំណោយដែលចែកជូនដល់កងកម្លាំងនាពេលនោះរួមមាន ទឹកសុទ្ធ ត្រីខ ទឹកស៊ីអីវ ប្រេងឆា សំពត់តង់ សាប៊ូ អំពូសូឡា ពិលសូឡា អង្រឹងមុងប៉ារ៉ា

  • 942
  • ដោយ Admin
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កូនភ្នំ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង

សូមជម្រាបជូនដែរថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ ស្ថិតនៅភូមិកូនភ្នំខាងជើង និងខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង

  • 1.7ពាន់
  • ដោយ Admin
ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដែលកំពុងប្រមូលផលផ្លែស្វាយយកទៅលក់ នៅភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង

គូសបញ្ជាក់ផងដែរថា តម្លៃស្វាយដែលបងប្អូនប្រជាកសិករ ក៏ដូចអ្នកទទួលម៉ៅផ្លៃស្វាយតាមចំការ ដែលកំពុងធ្វើការប្រមូលផលនេះ គឺនាំចេញទៅប្រទេសថៃ ដោយក្នុង ១គីឡូក្រាម ប្រមាណ ៨បាត បើគិតលុយខ្មែរប្រមាណជាង ១ពាន់រៀល

  • 966
  • ដោយ Admin
ទំនប់ស្ទាក់ទឹកនៅស្រុកជាយដែនដំបូងគេបង្អស់ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង

សូមជម្រាជូនផងដែរថា គម្រោងសាងសង់ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបូរី ជាគម្រោងមួយដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងព្រំដែនប្រទេសថៃមុនគេបង្អស់ ដែលគ្រោងនឹងសាងសាង់បញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ ដែលអាចស្រោចស្រពលើផ្ទៃដីប្រមាណ ២០០០ ហិចតា

  • 1.8ពាន់
  • ដោយ Admin
ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ ខ្សែ ប្រភេទ DBST តភ្ជាប់ពីស្រុកមួយទៅស្រុកមួយទៀត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ផ្លូវមួយខ្សែដែលកំពុងធ្វើការស្ថាបនានេះ គឺផ្លូវតភ្ជាប់ពីឃុំរាំងកេសី ស្រុកសង្កែ ទៅឃុំបាយដំរាំ ស្រុកបាណន់ ដែលជាផ្លូវទំនាក់ទំនងសេដ្ឋកិច្ចពីឃុំមួយទៅឃុំមួយ និងពីស្រុកមួយទៅមួយស្រុកមួយទៀត ដែលឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងធ្វើដំណើរ ការដឹកកសិផលផ្សេងៗ

  • 1.3ពាន់
  • ដោយ Admin
ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាលក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត ក្នុងខេត្តបាត់ដំបង

ការចាក់វ៉ាក់ការពារជំងឺកូវីដ ១៩ ក្នុងខេត្តបាត់ដំបង មានចំនួន ៦ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្កែកស្រុកមោងឫស្សី សំពៅលូន ថ្មគោល និងមន្ទីរបង្អែកស្រុកឯកភ្នំ

  • 1.2ពាន់
  • ដោយ Admin
រដ្ឋបាលខេត្តបាត់ដំបង សេចក្តីណែនាំស្តីពីការរឹតបន្តឹងការអនុវត្តវិធានការ ការាពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងខេត្តបាត់ដំបង

ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសជំរុញអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ ៣ ៣ការពារ និង៣កុំ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម

  • 951
  • ដោយ Admin
ឯកឧត្តម ងួន រតនៈ ចែកខិតប័ណ្ណអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ក្នុងវិធានការការពារជំងឺកូវីដ ១៩ នៅតាមមណ្ឌលចត្តឡីស័ក នៅស្រុកចំនួន ៣ ជាប់ព្រំដែនប្រទេសថៃ

ផ្សព្វផ្សាយអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា " ៣ការពារ ៣កុំ ក្នុងវិធានការការពារជំងឺកូវីដ ១៩ "

  • 2.4ពាន់
  • ដោយ Admin
ឯកឧត្តម ងួន រតនៈ បន្តចុះពិនិត្យ និងស្តាប់របាយការណ៍របស់កម្លាំងជំនាញដែលកំពុងឈរជើងអនុវត្តទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ នៅច្រកអន្តរជាតិគីឡូ១៣ ខេត្តបាត់ដំបង

លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានផ្តល់ពីដុងជ័រចណុះ ២០ លីត្រ សម្រាប់ទឹកចំនួន ៣០០ ពីដុង និងធុងជ័រយួរទឹក ៣០០ ធុង ប្រគល់ជូនដល់កងកម្លាំងចម្រុះការពារព្រំដែន និងមណ្ឌលចត្តាឡីស័កតាមរយៈឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត សម្រាប់ឱ្យកងកម្លា...

  • 1.2ពាន់
  • ដោយ Admin
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងសេវាករផ្តត់ផ្គង់ទឹកឯកជន

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិកាប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវស្គាល់សុខទុក្ខដល់អាជីវករ ក្នុងការជួយស្វែងរកនូវប្រភពទឹក

  • 822
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយប្រតិភូសហភាពអឺរ៉ុប នៅសាលាខេត្តបាត់ដំបង

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់ភូមិសាស្រ្ដខេត្តបាត់ដំបងជាប់នឹងខេត្ត

  • 452
  • ដោយ Sotheavy
រាជរដ្ឋាភិបាលចេញអនុក្រឹត្យចំនួន០២ ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺឆ្លង ដោយធ្វើការផាកពិន័យ លើអ្នកមិនធ្វើចត្តាឡីស័ក និង អ្នកនាំគេចវេស រួមមាន :

១) អនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ២) អនុក្រឹតលេខ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ២០២១ ស្ដីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្...

  • 2.5ពាន់
  • ដោយ Sotheavy
អនុក្រឹត្យស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ និងត្រូវពិន័យអន្តរកាលជាប្រាក់ ចាប់ពី ១.០០០.០០០ រៀល ទៅ ៥.០០០.០០០ រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័កតាមការកំណត់ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

មាត្រា៨ ត្រូវពិន័យអន្តរកាលជាប្រាក់ ចាប់ពី ១.០០០.០០០ រៀល ទៅ ៥.០០០.០០០ រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័កតាមការកំណត់

  • 2.2ពាន់
  • ដោយ Sotheavy
លោក អ៊ុយ សុធាវី អញ្ជើញជាអធិបតីភាពក្នុងពីធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រុង ស្រុក ស្តីពីការអប់រំភាពជាអ្នកដឹកនាំលើកទី២ នៅសាលាខេត្តបាត់ដំបង

លោក អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ជូនដល់សិក្ខាកាមក្នុងវគ្គទាំងអស់ថា៖ វគ្គបណ្តុះបណ្តាលនូវគ្រូបង្គោលដល់រដ្ឋបាលក្រុង ស្រុក

  • 713
  • ដោយ Sotheavy
ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ម៉ង ប៊ុនហេង អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង

ឯកឧត្តមវេជបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើការអំពាវនាវដល់ ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យ

  • 1.3ពាន់
  • ដោយ Sotheavy