រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ព័ត៌មាន

ឯកឧត្តម សុខ លូ អញ្ជើញទទួលសម្ដែងការគួរសម ឯកឧត្តម ង្វៀន ថាញ់វ៉ាន់

រសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលសម្ដែងការគួរសម ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រច...

បុណ្យកឋិនទានសាមគ្គី របស់រដ្ឋបាលខេត្តបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំបុណ្យកឋិនទានសាមគ្គី នៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងធ្វើការដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តឯករង្សីយារាម ហៅវត្តឯករង្សី ស្ថិតនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សាទួលថ្ងាន់ ស្រុកថ្មគោល

នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ៥បន្ទប់ និងអណ្ដូងទឹក២ ស្ថិតន...

សូមអបអរសាទរ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ជាប់ជាបណ្តាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ របស់អង្គការ 𝐔𝐍𝐄𝐒𝐂𝐎

សូមអបអរសាទរទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ដែលទទួលបានការចុះក្នុងបញ្ជី “បណ្តាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ (UCCN) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ខេត្តបាត់ដំបង គឺជាខេត្តខ្មែរទី១ ដែលត្រូវបានទទួលស្គាល់ក្នុងបណ្តាញខេត្ត ក្រុង ព...

អបអរសាទរពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២៣

អបអរសាទរពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២៣(ថ្ងៃសៅរ៍-អាទិត្យ ១៤-១៥​កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣) ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ត្រូវបានបញ្ជប់ដោយរលូន ប្រកបដោយសប្បាយរី...

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៩ព្រះវស្សា នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ព្រះវស្សា នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម...

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយចំណុះទូកវត្តសង្កែវារ ស្រុកបវេល

នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល ជាមួយចំណុះទូកវត្តសង្កែវារ ស្ថិតនៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលនឹងត...

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ស្រុកឯកភ្នំ និងក្រុងបាត់ដំបង

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមសួរសុខទុក្ខ និងផ្តល់អំណោយមនុ...

អបអរសាទរខួបទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣)

មហារដ្ឋបុរសមួយអង្គ និងមួយរូប បានដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិ...

សារលិខិតគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៤៦ឆ្នាំ ឈានចូល៤៧ឆ្នាំ

សារលិខិតគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៤៦ឆ្នាំ ឈានចូល៤៧ឆ្នាំ

ឯកឧត្តម សុខ លូ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជាមួយ ឯកឧត្តម អ៊ុន ចាន់ដា ចំពោះការបាត់បង់បងប្រុសបង្កើត គឺលោក អ៊ុន ថាមវុទ្ធ

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចំពោះការបាត់បង់បងប្រុសបង្កើត គឺលោក អ៊ុន ថាមវុទ្ធ ជាទីគោរពស្រឡាញ់បំផុត!

បុណ្យខួបលើកទី១១ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”

នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ កងកម្លាំងប្...

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្តបាត់ដំបង លោក ...

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា

នៅរសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅ...

ពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តធម្មិការាម ដែលផ្តួចផ្តើមបុណ្យដោយឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ

នៅរសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត បុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង ស...