រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ព័ត៌មាន

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងខេត្តឱ្យបានជ្រាបថា ៖ (ដែលមានខ្លឹមសារដូចខាងក្រោម)

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ភោជនីដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងជ្រាបថា ៖ (ដែលមានខ្លឹមសារដូចខាងក្រោម)

  • 8.6ពាន់
  • ដោយ Sotheavy
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាករណីស្នើសុំធ្វើប័ណ្ណកាន់កាប់ដី នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅក្នុងពិភាក្សានោះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក លោកប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

  • 1.2ពាន់
  • ដោយ Sotheavy
លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញចុះអន្តរាគមន៍នាំទឹកយកទៅប្រើប្រាស់ប្រចាំថ្ងៃ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង

នៅដំណើរការចុះអន្តរាគមន៍នាំទឹក លោក អ៊ុយ សុធាវី បានស្នើសុំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់ធ្វើសកម្មភាពបូមទឹកដាក់ស្រែ សូមមេត្តាផ្អាកជាបណ្តោះអាសន្ន ដើម្បីឱ្យទឹកអាចហូកចាក់ទៅក្រោម ដល់ឃុំកំពង់ព្រះ ដែលកុំជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ។

  • 1.0ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចក្រឡាហោមនចែកជូនគ្រួសារក្រីក្រ ចំនួន ៣០ គ្រួសារ នៅក្នុង ស្រុកសង្កែ ខេត្តបាត់ដំបង

នៅក្នុងនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំនាំ និងផ្តាំផ្ញើការកសាងសួរសុខទុក្ខពីសម្តេចក្រឡាហោម ដែលតែងតែគិតពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកន្លងមកផង ក៏នាពេលនេះផងដែរ។

  • 882
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះអន្តរាគមន៍នាំទឹក ឃុំកំពង់ព្រះ ស្រុកសង្កែ សម្រាប់រក្សាទុកប្រើប្រាស់ប្រចាំថ្ងៃ

ឯកឧត្តម បានអំពាវនាវពលរដ្ឋនៅបែកខាងលើ រស់នៅជាប់នឹងប្រឡាយ ដែលកំពុងនាំ ទឹកមកពេលនេះ កុំនាំគ្នាបូមទឹកធ្វើស្រែឲ្យសោះ ព្រោះទុកឲ្យធ្លាក់ទៅដល់ឃុំកំពង់ព្រះ ដើម្បីឲ្យពលរដ្ឋនៅទីនោះ បានប្រើប្រាស់ប្រចាំថ្ងៃផង និងមិនត្រូវនាំបំបែកតាមប្រឡាយផ្សេងៗ ទៅកាន់កន្លែងណានោះទេ

  • 1.9ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការរៀបចំ និងកែលម្អរច្រាំងស្ទឹងត្រើយខាងលិច ចាប់ពីវេទិកាអុំទូកដល់មុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

ក្នុងដំណើរការចុះពិនិត្យនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត យក៏ជំរុញដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវធ្វើការពន្លឿនការសាងសង់បានទាន់ពេលវេលា មុនពេលទឹកស្ទឹងសង្កែមានកម្ពស់កើនឡើងនៅរដូវវស្សា ននិងអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសផងដែរ៕

  • 1.9ពាន់
  • ដោយ Sotheavy
ឯកឧត្តមអភិបាលខេត្តបាត់ដំបងនាំអំណោយសម្តេចក្រឡាហោម ស ខេង យកទៅចែកជូនជនក្រីក្ រ៥០គ្រួសារ នៅស្រុកសង្កែ

ឯកឧត្តម ងួន រតន: បានបញ្ជាក់ថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅនេះហើយ ទើបសម្តេចក្រឡាហោម ស ខេង បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំងចាំបាច់បំផុតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

  • 1.2ពាន់
  • ដោយ Sotheavy
ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការរដ្ឋបាលខេត្ត ដើម្បី ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការទប់ ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានាតាមព្រំដែនកម្ពុជា-ថៃដើម្បីមានវិធានការពារឆ្លងជំងឺ COVID-19

ឯកឧត្តម ងួន រតនៈ បានជម្រាបដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចប្រជុំថា យើងរឹតបន្តឹងការឆ្លងដែនដោយខុសច្បាប់របស់ពលករខ្មែរ គឺអនុវត្តទៅតាមសេចក្តីជូនដំណឹងលេខ ១៣៩៦ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ គឺដើម្បីសុខសុវត្ថិភាពប្រទេសជាតិនិងប្រជាពលរដ្ឋយើង។

  • 1.1ពាន់
  • ដោយ Sotheavy
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារធំ (ហៅផ្សារណាត់) ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ក្រោយមានការរិះពីមហាជនអំពីការករស្ទុះចរាចរណ៍ជុំវិញផ្សារ ការលក់ដូរ ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យមានការបាត់បង់នូវសោភណ្ឌ និងធ្វើប៉ះពាល់ដល់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រជុំពិភាក្សាគ្នា ដើម្បីធ្វើការរៀបចំសណ្តាប់ឡើងវិញជុំវិញ...

  • 2.2ពាន់
  • ដោយ Sotheavy
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ដឹកនាំក្រុមការងារជំនាញចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០ គ្រួសារ នៅឃុំបឹងប្រាំ ស្រុកបវេល

នៅរសៀលថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ដោយមានគោលការណ៍អនុញ្ញាត្តពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារជំនាញចុះវាស់វែង ន...

  • 1.8ពាន់
  • ដោយ Sotheavy
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំក្រុមការងារចុះសម្របសម្រួលទំនាស់ដីធ្លីនៅស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះសម្របសម្រួលទំនាស់ដីធ្លី នៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក និងភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដែលមា...

  • 1.7ពាន់
  • ដោយ Sotheavy
ឯកឧត្តម អ៊ុយ រី ប្រគល់អំណោយរបស់អង្គការ យូអែសហ្វអុិន(វ៉ាយវ៉ាម) ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាក ក្នុងរដូវកូវីដ-១៩ ចំនួន ៨០០គ្រួសារ ក្នុងក្រុងបាត់ដំបង

អំណោយដែលផ្តល់ជូនរួមមាន អង្ករចំនួន២០តោន និងត្រីខចំនួន៨០០ យួរ ដោយ ក្នុង១គ្រួសារៗទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម មីមួយកេះ និង ត្រីខមួយយួរ ។

  • 1.1ពាន់
  • ដោយ Sotheavy
រដ្ឋបាលខេត្ត សូមជូនដំណឹងអំពីមរណៈភាពលោក សុខ ផាន ដែលត្រូវជាឪពុកបង្កើតលោក ឃឹម ទិព្វមុនី នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តបាត់ដំបង

រដ្ឋបាលខេត្ត សូមជូនដំណឹងអំពីមរណៈភាពលោក សុខ ផាន ដែលត្រូវជាឪពុកបង្កើតលោក ឃឹម ទិព្វមុនី នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តបាត់ដំបង

  • 2.3ពាន់
  • ដោយ Sotheavy
លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាករណីបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅក្នុងកិច្ចនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានមន្ទីរកសិកម្មខេត្ត មន្ទីរវប្បធម៌ខេត្ត នាយករងរដ្ឋបាលខេត្ត លោកអភិបាលស្រុកឯកភ្នំ ស្រុកមោងឫស្សី នាយកខ័ណ្ឌរដ្ឋបាលជលផល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

  • 1.6ពាន់
  • ដោយ Sotheavy
ឯកឧត្តម អ៊ុយ រី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣

មានអញ្ជើញចូលរួមពីលោក ស៊ូ អារ៉ាហ្វាត់ អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

  • 983
  • ដោយ Sotheavy