ព័ត៌មាន
លោក សឿម ប៊ុនរិទ្ធិ ទទួលជួបពិភាក្សាជាមួយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ ដើម្បីសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងប្រទេសកូរ៉េ លើគម្រោងទាក់ទង និងធនធានទឹក
លោក សឿម ប៊ុនរិទ្ធិ ក៏បានសំណូមពរដល់ លោក ប៊ីយ៉ុងកុក លី (Byungkook Lee) ជួយពិនិត្យលទ្ធភាព និងផ្តល់ជំនួយក្នុងការសិក្សាប្លង់សម្រាប់ការគ្រប់គ្រង ការរំដោះទឹកភ្លៀង និងទឹកស្អុយក្នុងក្រុងបាត់ដំបងនៃផ្នែកខាងលិចស្ទឹងសង្កែ៕
ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍អង្គភាព៧១១ នៃកងពលតូច៧០ មុននឹងជូនដំណើរវិលត្រឡប់ទៅកាន់អង្គភាពវិញ
សូមបញ្ជាក់ថា÷ កិច្ចសង្គ្រោះនេះធ្វើឡើងដោយមានកិច្ចសហការពីអាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងថ្នាក់ស្រុកថ្នាក់ខេត្ត និងអង្គភាពឈរជើងក្នុងស្រុក ជាពិសេសពីកម្លាំងអន្តរាគមន៍ពិសេស ពីអង្គភាព៧១១ របស់កងពលតូចលេខ៧០ និងក្រោមបទបញ្ជាពិសេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកថវិកា ១០ លានរៀល ដែលជាអំណោយរបស់សម្តេចអគ្គមហោសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនបុរសគាប់ជាប់ក្នុងរូងភ្នំ
ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមងួន រតនៈ ប្រធានកិត្តិយសាខា និងឯកឧត្តមបណ្ឌិតប៊ុតគឹមស៊ានប្រធានគណៈកម្មាធិការសាខា និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ ...
រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរការទទួលជ័យលាភី របស់អង្គភាពផ្តល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅមុខបរិវេណអគារចាស់សាលាខេត្ត បានរៀបចំពិធីអបអរសាទរការទទួលជ័យលាភីអង្គភាពផ្តល់សេវាគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក...
បុរសម្នាក់ដែលគាបជាប់ក្នុងរូងភ្នំចក្រី រយៈពេល ៤ ថ្ងៃ ត្រូវបានកម្លាំងចំរុះជួយសង្គ្រោះចេញពីរូងភ្នំបានហើយ
បើតាមទេសរដ្ឋមន្ដ្រី គន់ គីម បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ ក្រុមអ្នកជួយសង្គ្រោះនឹងសម្រូ លជនរងគ្រោះពីលើភ្នំចុះមកក្រោម ដែលមានកម្ពស់ប្រហែល៥០០ ទៅ៦០០ម៉ែត្រ ពីដីហើយប្រហែលមួយម៉ោងទៀត បេសកកម្មជួយសង្គ្រោះនឹងបញ្ចប់ដោយជោគជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តម ងួន រតនៈ ដឹកនាំកម្លាំងចំរុះចុះប្រត្តិបត្តិការសង្គ្រោះបុរសម្នាក់ ដែលជាប់គាបនៅក្នុងរូងចក្រី ភូមិក្បាលហុងទឹល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
រសៀថ្ងៃពុធ ៧កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងឯកឧត្តម ងួន រតនៈ អភិបា...
ទំនាស់ដីធ្លីដ៏រាំរ៉ៃអស់រយៈពេល២០ឆ្នាំ រវាងប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ត្រូវបានបញ្ចប់ជាស្ថាពរ និងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ពីអាជ្ញាធខេត្តបាត់ដំបង
ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមទៀតថា ទោះជាទំនាស់ដីធ្លីនៅកន្លែងមួយចំនួន និងនៅតាមស្រុកនានា ដែលបានកើតមានឡើង គឺជារឿងដាច់ដោយឡែក ឬខុសៗពីគ្នាក៏ដោយ តែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្រ្តីជំនាញពាក់ព័ន្ធតែងតែបានសហការគ្នារកវិធីក្នុងការដោះស្រាយរាល់ទំនាស់ដីធ្លី ដើ...
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ខួប ៦៧ ឈានចូល៦៨ ឆ្នាំ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ខួប ៦៧ ឈានចូល៦៨ ឆ្នាំ ។
សេចក្តីជូនដំណឹងលេខ ១៩២៦/១៩ សជណ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការចុះអនុវត្តការងារប្រមូលទិន្នន័យ និងព័ត៌មានលើការអភិវឌ្ឍដី នៅបណ្តាក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ដែលមានខ្លឹមសារដូចខាងក្រោម÷
សេចក្តីជូនដំណឹង ស្តីពីការចុះអនុវត្តការងារប្រមូលទិន្នន័យ និងព័ត៌មានលើការអភិវឌ្ឍដី នៅបណ្តាក្រុង ស្រុក ក្នុងខេត្តបាត់ដំបង
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទូក សម្រាប់ពិធីអុំទូកខេត្តបាត់ដំបង នាពេលខាងមុខឆាប់ៗនេះ
ក្នុងឱកាសនេះលោកអភិបាលរង នៃគណៈអភិបាលខេត្ត បានអំពាវនាវចំពោះមន្ទីរ អង្គភាពទូកសម្ព័ន្ធភាពបន្តគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់កីឡាករ ដើម្បីឱ្យពិធីបុណ្យអុំទូកខេត្តប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងអធិកអធមពីមួយឆ្នាំទៅមួយឆ្នាំ។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ស្តីពីការបំភ្លឺ ករណីវិវាទដីធ្លី នៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលខ្លឹមសារដូចខាងក្រោម
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ស្តីពីការបំភ្លឺ ករណីវិវាទដីធ្លី នៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត គាំទ្រក្រុមជិះកង់ខេត្ត ដែលបានរៀបចំកម្មវិធីជិះកង់ ដើម្បីសុខភាព មិត្តភាព បរិស្ថាន និងទេចរណ៍
ក្នុងកម្មវិធីក្រុមជិះកង់មានចូលរួមពីខេត្តបាត់ដំបង ស្រុកសំពៅលូន ភ្នំព្រឹក កំរៀង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត
កិច្ចប្រជុំពិភក្សានេះមានការអញ្ជើញចូលរួមពី មន្ទីរផែនការខេត្ត មន្ទីរអប់រំ អភិបាល អភិបាលរងស្រុកកំរៀង រុក្ខគិរី សំឡូត សាលាក្រៅ និងក្រុងប៉ៃលិន អ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលជាគោលដៅរបស់គម្រោង៕
ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ ក្នុងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបការលំបាក ...
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីអំពីការអភិវឌ្ឍសហគមន៍ និងភាពជាដៃគូ ក្នុងក្រុងបាត់ដំបង
សូមជម្រាបជូនថាវគ្គសិក្ខាសាលានេះមានគោលបំណង ដើម្បីធ្វើការចែករំលែកសម្រង់ទិន្នន័យព័ត៌មាន អំពីគ្រួសារដែលមានប្រាក់ចំណូលទាប រស់នៅក្នុងសហគមន៍បានចងក្រងជាសហគមន៍ និងមិនទាន់ចងក្រងជាសហគមន៍ នៅលើសំណង់បណ្តោះអាសន្ន ក្នុងក្រុងបាត់ដំបងឆ្នាំ២០១៩ និងសិក្សាពីអភិវឌ្ឍទីក...