ព័ត៌មាន
អំណោយរបស់សប្បុជនជប៉ុន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំរៀង បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៤១ គ្រួសារ នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារបានថ្លែងគូសបញ្ជាក់ថា៖ដោយសារតែវិបត្តកូវីដ-19 វាបានឆ្លងរាតត្បាតរីករាលដាលនៅពាសពេញពិភពលោក។ ហើយកម្ពុជាក៏មានការឆ្លងនិងចម្លងដែលបាននាំចូលពីក្រៅប្រទេសបានធ្វើឲ្យកម្ពុជាយើងជួបនូវវិបត្តពីកូវីដ-19ផងដែរ...
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីលទ្ធផលការចុះប្រមូលព័ត៌មាន ទិន្នន័យ និងការវាស់វែងរៀបចំធ្វើប័ណ្ណកម្មសិទ្ធិ អាកាសយន្តដ្ឋានបាត់ដំបង
នៅក្នុងពិភាក្សានោះក៏មានការអញ្ជើញចូលរួមពី លោកអភិបាល អភិបាលរងក្រុង ស្រុក លោកប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាយកប្រលានយន្តហោះ មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងខេត្តឱ្យបានជ្រាបថា ៖ (ដែលមានខ្លឹមសារដូចខាងក្រោម)
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ភោជនីដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងជ្រាបថា ៖ (ដែលមានខ្លឹមសារដូចខាងក្រោម)
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាករណីស្នើសុំធ្វើប័ណ្ណកាន់កាប់ដី នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
នៅក្នុងពិភាក្សានោះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក លោកប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕
លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញចុះអន្តរាគមន៍នាំទឹកយកទៅប្រើប្រាស់ប្រចាំថ្ងៃ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង
នៅដំណើរការចុះអន្តរាគមន៍នាំទឹក លោក អ៊ុយ សុធាវី បានស្នើសុំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់ធ្វើសកម្មភាពបូមទឹកដាក់ស្រែ សូមមេត្តាផ្អាកជាបណ្តោះអាសន្ន ដើម្បីឱ្យទឹកអាចហូកចាក់ទៅក្រោម ដល់ឃុំកំពង់ព្រះ ដែលកុំជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ។
ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចក្រឡាហោមនចែកជូនគ្រួសារក្រីក្រ ចំនួន ៣០ គ្រួសារ នៅក្នុង ស្រុកសង្កែ ខេត្តបាត់ដំបង
នៅក្នុងនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំនាំ និងផ្តាំផ្ញើការកសាងសួរសុខទុក្ខពីសម្តេចក្រឡាហោម ដែលតែងតែគិតពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកន្លងមកផង ក៏នាពេលនេះផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះអន្តរាគមន៍នាំទឹក ឃុំកំពង់ព្រះ ស្រុកសង្កែ សម្រាប់រក្សាទុកប្រើប្រាស់ប្រចាំថ្ងៃ
ឯកឧត្តម បានអំពាវនាវពលរដ្ឋនៅបែកខាងលើ រស់នៅជាប់នឹងប្រឡាយ ដែលកំពុងនាំ ទឹកមកពេលនេះ កុំនាំគ្នាបូមទឹកធ្វើស្រែឲ្យសោះ ព្រោះទុកឲ្យធ្លាក់ទៅដល់ឃុំកំពង់ព្រះ ដើម្បីឲ្យពលរដ្ឋនៅទីនោះ បានប្រើប្រាស់ប្រចាំថ្ងៃផង និងមិនត្រូវនាំបំបែកតាមប្រឡាយផ្សេងៗ ទៅកាន់កន្លែងណានោះទេ
ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការរៀបចំ និងកែលម្អរច្រាំងស្ទឹងត្រើយខាងលិច ចាប់ពីវេទិកាអុំទូកដល់មុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
ក្នុងដំណើរការចុះពិនិត្យនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត យក៏ជំរុញដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវធ្វើការពន្លឿនការសាងសង់បានទាន់ពេលវេលា មុនពេលទឹកស្ទឹងសង្កែមានកម្ពស់កើនឡើងនៅរដូវវស្សា ននិងអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសផងដែរ៕
ឯកឧត្តមអភិបាលខេត្តបាត់ដំបងនាំអំណោយសម្តេចក្រឡាហោម ស ខេង យកទៅចែកជូនជនក្រីក្ រ៥០គ្រួសារ នៅស្រុកសង្កែ
ឯកឧត្តម ងួន រតន: បានបញ្ជាក់ថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅនេះហើយ ទើបសម្តេចក្រឡាហោម ស ខេង បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំងចាំបាច់បំផុតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការរដ្ឋបាលខេត្ត ដើម្បី ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការទប់ ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានាតាមព្រំដែនកម្ពុជា-ថៃដើម្បីមានវិធានការពារឆ្លងជំងឺ COVID-19
ឯកឧត្តម ងួន រតនៈ បានជម្រាបដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចប្រជុំថា យើងរឹតបន្តឹងការឆ្លងដែនដោយខុសច្បាប់របស់ពលករខ្មែរ គឺអនុវត្តទៅតាមសេចក្តីជូនដំណឹងលេខ ១៣៩៦ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ គឺដើម្បីសុខសុវត្ថិភាពប្រទេសជាតិនិងប្រជាពលរដ្ឋយើង។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារធំ (ហៅផ្សារណាត់) ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ក្រោយមានការរិះពីមហាជនអំពីការករស្ទុះចរាចរណ៍ជុំវិញផ្សារ ការលក់ដូរ ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យមានការបាត់បង់នូវសោភណ្ឌ និងធ្វើប៉ះពាល់ដល់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រជុំពិភាក្សាគ្នា ដើម្បីធ្វើការរៀបចំសណ្តាប់ឡើងវិញជុំវិញ...
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ដឹកនាំក្រុមការងារជំនាញចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០ គ្រួសារ នៅឃុំបឹងប្រាំ ស្រុកបវេល
នៅរសៀលថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ដោយមានគោលការណ៍អនុញ្ញាត្តពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារជំនាញចុះវាស់វែង ន...
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំក្រុមការងារចុះសម្របសម្រួលទំនាស់ដីធ្លីនៅស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះសម្របសម្រួលទំនាស់ដីធ្លី នៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក និងភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដែលមា...
ឯកឧត្តម អ៊ុយ រី ប្រគល់អំណោយរបស់អង្គការ យូអែសហ្វអុិន(វ៉ាយវ៉ាម) ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាក ក្នុងរដូវកូវីដ-១៩ ចំនួន ៨០០គ្រួសារ ក្នុងក្រុងបាត់ដំបង
អំណោយដែលផ្តល់ជូនរួមមាន អង្ករចំនួន២០តោន និងត្រីខចំនួន៨០០ យួរ ដោយ ក្នុង១គ្រួសារៗទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម មីមួយកេះ និង ត្រីខមួយយួរ ។
រដ្ឋបាលខេត្ត សូមជូនដំណឹងអំពីមរណៈភាពលោក សុខ ផាន ដែលត្រូវជាឪពុកបង្កើតលោក ឃឹម ទិព្វមុនី នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តបាត់ដំបង
រដ្ឋបាលខេត្ត សូមជូនដំណឹងអំពីមរណៈភាពលោក សុខ ផាន ដែលត្រូវជាឪពុកបង្កើតលោក ឃឹម ទិព្វមុនី នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តបាត់ដំបង