រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការចុះបញ្ជីសិប្បកម្មកែច្នៃក្រណាត់ ស្បែក កៅស៊ូ ប្លាស្ទិក(សាកល្បង)

ដោយ SokMeanចំនួនទស្សនា (218)
គោលបំណង៖
ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ
មូលដ្ឋានគតិយុត្ត៖
ប្រកាសអន្តរក្រសួងលេខ១៤៣៤២ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
ប្រជាពលរដ្ឋខ្មែរ
ស្តង់ដារសេវា៖
ការចុះបញ្ជីសិប្បកម្មកែច្នៃក្រណាត់ ស្បែក កៅស៊ូ ប្លាស្ទិក
-    តម្លៃសេវាជាក់លាក់ ៖ ៥០ ០០០ រៀល
-    រយៈពេលអតិបរមា ៖ ១៥ថ្ងៃ (ថ្ងៃធ្វើការ)
-    សុពលភាព ៖ អចិន្រ្តៃយ៍
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានសេវាចុះបញ្ជីសិប្បកម្ម អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖
  • អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណស្នាក់នៅ ឬប័ណ្ណគ្រូសារ (ថតចម្លង) ១ច្បាប់
  • ប្រវត្តិរូបសង្ខេប មានបិទរូបថត 4x6 ចំនួន១ច្បាប់
  • របាយការណ៍ស្តីពីកម្លាំងពលកម្ម និងឧបករណ៍សម្ភារៈ ចំនួន១ច្បាប់
  • របាយការណ៍ស្តីពីសមត្ថភាពហិរញ្ញវត្ថុ និងសមត្ថភាពផលិតកម្ម ចំនួន១ច្បាប់
  • បង្កាន់ដៃបង់ប្រាក់ ចំនួន១ច្បាប់
  ទាញយកទម្រង់បែបបទស្នើសុំ
នីតិវិធីនៃការផ្ដល់សេវា៖
នីតិវិធីនៃការផ្តល់សេវាចុះបញ្ជីសិប្បកម្ម មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម ៖
  1. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  2. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  3. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  4. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  5. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  6. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  7. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  8. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  9. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  10. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
  11. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
  12. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  13. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
  14. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  15. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  16. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
បង្ហាញនីតិវិធី
កន្លែងផ្តល់សេវា
  • មន្ទីរពាណិជ្ជកម្មខេត្ត
    • អាសយដ្ឋាន ៖
      • ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
        • ០៩២ ៣៧៧ ៩៧៧
        • ០១៧ ៨៩៣ ៥០៥
    • ទីតាំងនៅលើផែនទី ៖

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 3 ម៉ោងមុន