សូមអបអរសាទរទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ដែលទទួលបានការចុះក្នុងបញ្ជី “បណ្តាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ (UCCN) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ខេត្តបាត់ដំបង គឺជាខេត្តខ្មែរទី១ ដែលត្រូវបានទទួលស្គាល់ក្នុងបណ្តាញខេត្ត ក្រុង ពិភពលោក របស់អង្គការយូណេស្គូ ស្តីពីការច្នៃប្រតិដ្ឋវប្បធម៌ក្នុងវិស័យម្ហូបអាហារ។
បណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្គូ (UCCN) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងនានា ដែលបានកំណត់ការច្នៃប្រតិដ្ឋជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុង ប្រកបដោយនិរន្តរភាព។