រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

សប្បុរសជនបន្តឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានបន្តអញ្ចើញទទួលជួបសវនាការ និងទទួលថវិកាពីសប្បុរសជនចំនួន៣៦,៤០៦.០០០រៀល (សាមសិបប្រាំមួយលានបួនរយប្រាំមួយពាន់រៀល) ពីលោក លោកស្រីតំណាង មន្ទីរនិងរដ្ឋបាលស្រុក ចំនួន ៥ដែលបានឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាបាត់ដំបង ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាបន្តបន្ទាប់រហូតមក គិតត្រឹមថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣នេះ សាខាខេត្តបានទទួលថវិកាពីសប្បុរសជនចំនួន ១៨២រូប/អង្គភាព ដែលសរុបថវិកាសរុប ៤០៣,៣៨៩.៦០០រៀល , ៥៣,៧២៦ ដុល្លារ និង១៧,០០០បាតផងដែរ ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗរបស់សាខាខេត្តបាត់ដំបង ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជាដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយ សម្រាល ទុក្ខលំបាក បានទាន់ពេលវេលានិង ស្របតាមទិសស្លោក " កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល " ។
ជាក់ស្តែងក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣នេះសាខាខេត្ត អនុសាខាក្រុងស្រុកបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតសរុប២៤១៣គ្រួសារដែលរស់នៅក្នុងក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបងផងដែរ ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានគោរពជូនពរដល់ សប្បុរសជនទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់។
សូមជម្រាបថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង(ប្រាក់រៀល) និង CambodianRedCrossBattambangBranch (ប្រាក់ដុល្លារអាមេរិក) មានដូចខាងក្រោម ៖

-ធនាគារកាណាឌីយ៉ា (CANADIA)
(ដុល្លារ) 040000597874 (ប្រាក់រៀល) 0040000597882
-ធនាគារអេស៊ីលីដា (ACLEDA)
(ដុល្លារ)03000354153828 (ប្រាក់រៀល) 03000354153838
-ធនាគារអេប៊ីអេ (ABA)
(ដុល្លារ) 003585971 (ប្រាក់រៀល) 003585989

ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ ៖
-ឯកឧត្តម សួស សុភ័ក្រ្ត : 076 33 36 017
-លោក កង ប៊ន : 092 81 53 73
-លោក កុសុម សុភីនារ៉ា : 061 81 81 16 ។

Related Posts