រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង​ រ៉ា អញ្ជើញចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រពលរដ្ឋ

នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរឯកឧត្តមសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះពិនិត្យដោយផ្ទាល់ដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលកំពុងតែផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពនៃវិស័យសុខាភិបាល​ រួមទាំងបញ្ហាប្រឈមនានា និងការជំរុញបន្ថែមឱ្យការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋកាន់តែធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូពេទ្យដ៏ល្អរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១​របស់រាជរដ្ឋាភិបាលអណត្តិទី៧​ ក្នុងការបង្ខិតសេវាថែទាំសុខភាពឱ្យបានកាន់តែគៀកនឹងមូលដ្ឋានសហគមន៍របស់ប្រជាពលរដ្ឋ ៕

Related Posts