រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ឯកឧត្តម សុខ លូ អញ្ជើញទទួលជួបជាមួយ លោកស្រីប្រធានបេសកកម្មនៃទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Kerry Pelzman ប្រធានបេសកកម្មនៃទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងដើម្បីធ្វើបទបង្ហាញអំពីកម្មវិធីអភិវឌ្ឍន៍របស់USAID នៅក្នុងខេត្តបាត់ដំបង ៕

Related Posts