រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាករណីសាងសងសំណង់អាងស្តុកទឹក នៅស្រុកសង្កែ ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាករណីសាងសង់អាងស្តុកទឹក ១ កន្លែង ទំហំ ៨ម៉ែត្រ x ២០ ម៉ែត្រ គ្មានលិខិតអនុញ្ញាតសាងសង់ ស្ថិតនៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង និងសុរិយោដីខេត្ត លោកអភិបាល អភិបាលរងស្រុក នាយករងរដ្ឋបាលសាលាខេត្ត ម្ចាស់សំណង់ អាងស្តុកទឹក តំណាងម្ចាស់សំណង់ និងអ្នកពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត។

អត្ថបទទាក់ទង