រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំ ដោះស្រាយករណីទំនាស់ដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំ ដោះស្រាយករណីទំនាស់ដីធ្លី នៅក្នុងភូមិសាស្ត្រ ឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោគដីខេត្ត លោកនាយកស្តីទី ទីចាត់ការហិរញ្ញវត្ថុ លោកអភិបាលស្រុក មេឃុំ បងប្អូនតំណាងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សានេះធ្វើនៅសាលប្រជុំសាលាខេត្តបាត់ដំបង និងបានពិភាក្សាជាមួយតំណាងភាគីប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ ករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ដោយទទួលបានលទ្ធផលល្អប្រសើរ ក្នុងការឈានទៅរកការបញ្ចប់វិវាទដ៏ស្មុគស្មាញមួយនេះផងដែរ៕

អត្ថបទទាក់ទង