រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាដោះស្រាយទំនាស់វិវាទដីធ្លីរវាងរបស់ប្រជាពលរដ្ឋ នៅចំណុចព្រំទល់រវាងភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក និងភូមិទួលក្រសាំង ឃុំសើរមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅថ្ងៃសុក្រ ៣កើត ខែពិសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិកាដោះស្រាយទំនាស់ដីធ្លីខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីខេត្ត និងលោកលោកព្រះរាជអាជ្ញា នួន សាន អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយទំនាស់វិវាទដីធ្លីរវាងរបស់ប្រជាពលរដ្ឋ នៅចំណុចព្រំទល់រវាងភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក និងភូមិទួលក្រសាំង ឃុំសើរមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចនេះមានការអញ្ជើញចូលរួម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធខេត្ត លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាល អភិបាលរងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន អធិការដ្ឋាននគរបាលស្រុក មេឃុំ ភូមិ តំណាងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទទាក់ទង