នៅព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិកាដោះស្រាយទំនាស់ដីធ្លីខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីខេត្ត លោកព្រះរាជអាជ្ញា នួន សាន អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយទំនាស់វិវាទដីរវាងលោក ឧកញ៉ា សង ថន និងប្រជាពលរដ្ឋនៅចំណុចភ្នំស្នរ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចនេះមានការអញ្ជើញចូលរួម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ស្នងការដ្ឋាននគរបាលខេត្ត លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាល អភិបាលរងស្រុក អធិការដ្ឋាននគរបាលស្រុក មេឃុំ ភូមិ តំណាងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕









