នៅព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធនឹងកូវីដ១៩ នៅសាលសន្និសិទ្នីបាត់ដំបងដាណាង នៅសាលាខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពី គណៈអភិបាលអភិបាលខេត្ត ឯកឧត្តមមេបញ្ជាការប្រតិបត្តិការសឹករងខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរបាលខេត្ត លោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ទមួយចំនួនដែលជាសមាជិក សមាជិកាគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ ១៩ ខេត្តបាត់ដំបង ។