រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រុមហ៊ុន ហូណានអឺរ-កាង (ខេមបូឌា) អ៉ិនវេសមិន បានឧបត្ថម្ភម៉ាស់ចំនួន ៥០០០ សន្លឹក ដល់មូលនិធិដល់ក្រុមគ្រូពេទ្យជួរមុខ ក្នុងការថែទាំអ្នកជម្ងឺកូវីដ១៩ ក្នុងខេត្តបាត់ដំបង

  • 890
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន ហូណានអឺរ-កាង (ខេមបូឌា) អ៉ិនវេសមិន ព្រមទាំងបុគ្គលិករបស់ក្រុមហ៊ុន បានចូលរួមមូលនិធិគាំទ្រដល់ក្រុុមគ្រូពេទ្យជួរមុខ ក្នុងការថែទាំអ្នកជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបងនូវសម្ភារៈម៉ាស់ចំនួន ៥០០០សន្លឹក ទឹកប្រាក់ចំនួន ១១៥,០០០រៀល និង៣០ដុល្លាសហរដ្ឋអាមេរិច តាមរយៈឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថារហូតមកដល់ពេលនេះ ខេត្តបាត់ដំបងបានទទួលបានជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំង០៨នាក់ដែលមានផ្ទុកនៅជំងឺកូវីដ-១៩ឱ្យជាសះស្បើយហើយ ព្រមទាំងក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញអស់ហើយ។

រដ្ឋបាលខេត្តបាត់ដំបង ក៏សូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន ហូណានអឺរ-កាង (ខេមបូឌា) អ៉ិនវេសមិន ដែលបានចូលរួមមូលនិធិគាំទ្រដល់ក្រុមគ្រូពេទ្យជួរ មុខក្នុងការថែទាំអ្នកជំងឺកូវីដ-១៩ នូវសម្ភារៈម៉ាស់ចំនួន ៥០០០សន្លឹក និងបុគ្គលិកក្រុមហ៊ុននូវទឹកប្រាក់ចំនួន ១១៥,០០០រៀល និង៣០ដុល្លាសហរដ្ឋអាមេរិចនៅ ក្នុងខេត្តបាត់ដំបង ក៏ដូចជាបណ្ដាក្រុមហ៊ុនផ្សេងៗ ព្រមទាំងសប្បុរសជនទាំងអស់ដែលតែងតែចូលរួម បរិច្ចាគទាំងសម្ភារៈ និងថវិកាក្នុងការចូលរួម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលខេត្ត បាត់ដំបង ៕

អត្ថបទទាក់ទង