រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រសួងយុត្តិធម៌បានផ្តល់សម្ភារៈមួយចំនួនដល់ក្រុមគ្រូពេទ្យជួរមុខសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវិដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

  • 2.5ពាន់
  • ដោយ Sotheavy

នៅល្ងាចថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម យ៉ម ផារ៉ូត តំណាងក្រសួងយុត្តិធម៌ និង លោក នួន សាន ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បាននាំយកអំណោយ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមមាន អាវ សម្រាប់គ្រូពេទ្យចំនួន ១០០ វ៉ែនតាការពារសម្រាប់គ្រូពេទ្យ ចំនួន ១០០ ម៉ាស ៣៥០០ និងជែលលាងដៃ ៣៦០ លីត្រ ។

នៅក្នុងពិធីប្រគល់នេះដែលក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរសុខាភិបាលខេត្ត លោក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងលោកគ្រូ អ្នកគ្រូពេទ្យជាច្រើននាក់ទៀត ។

លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានថ្លែងអំណរគុណដល់ដល់ឯកឧត្តម អង្គ វង្ស វឌ្ឍនា និងឯកឧត្តម កើត រិទ្ធ ដែលបានគិតគូរដល់ក្រុមគ្រូពេទ្យជួរ មុខ និងបានផ្តល់សម្ភារៈមួយចំនួនដល់ក្រុមគ្រូពេទ្យក្នុងបំពេញបេសកកម្មព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តនាពេលនេះផងដែរ។

សូមជម្រាបជូនថាជំងឺកូវិដ ១៩ កំពុងរាតត្បាតជាសាកលលោក ហើយប្រទេសកម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវិដ ១៩ នេះដែរ ដោយឡែកខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវិដ ១៩ ចំនួន ៨ នាក់ ស្រី ២ នាក់ និងជាសះស្បើយចំនួន ៧ នាក់ នៅសល់ចំនួន ១ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕

អត្ថបទទាក់ទង