រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ម្ចាស់ហាង ម៉ែម៉ូរី កាហ្វេ (Memory Caffee) បានផ្តល់អង្ករចំនួន ១ តោន និងថវិកា ១ លានរៀល ជូនដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមឧបត្ថម្ភមូលនិធិគាំទ្រដល់ក្រុមគ្រូពេទ្យជួរមុខ ក្នុងការថែទាំអ្នកជំងឺកូវីដ ១៩

  • 2.0ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលអំណោយសប្បុរជន ពីកញ្ញា ង៉ោ លាងហេង និងអ្នកស្រី ង៉ោ ហ្គេចណៃ ម្ចាស់ហាងម៉ែម៉ូរីកាហ្វេ (Memory Caffee) ដែលបានឧត្ថម្ភ អង្ករចំនួន ១ តោន និងថវិកា ចំនួន ១ លានរៀល ដែលចូលរួមឧបត្ថម្ភគាំទ្រក្រុមគ្រូពេទ្យជួរមុខក្នុងការថែទាំអ្នកជំងឺ ១៩ ។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណចំពោះទឹកចិត្តកញ្ញា ង៉ោ លាងហេង និងអ្នកស្រី ង៉ោ ហ្គេចណៃ ដែលចូលរួមចំណែកក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នាពេលនេះ៕


អត្ថបទទាក់ទង