រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលរងក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពពិធីប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុង លោក ប៉ែន ហាប់ ប្រធានស្តីទីក្រុមប្រឹក្សាក្រុង អភបាលរងក្រុង កងកម្លាំងទាំង ៣ ប្រភេទក្នុងក្រុង នាយក នាយករងរដ្ឋបាលក្រុង ចៅសង្កាត់ និងអស់ លោកស្រីជាច្រើននាក់ទៀត ។

បន្ទាប់ពីលោក ផេង សិទ្ធី បានអានរបាយការណ៍សង្ខេប និងមតិស្វាគមន៍រួចមក លោក ឆេង ជីរ៉ាត់ នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត បានអានប្រកាសក្រសួងមហាផ្ទៃ តែងតាំងលោកស្រី ឃូ សុគន្ធ ឋានន្តរស័ក្តិ អនុមន្ត្រីថ្នាក់លេខ ៤ ជាអភិបាលរង នៃគណៈអភិបាលក្រុងបាត់ដំបង ។

លោកស្រី ឃូ សុគន្ធ អភិបាលរង នៃគណៈអភិបាលក្រុងបាត់ដំបង បានប្តេជ្ញាចិត្តក្នុងការអនុវត្តតួនាទីភារកិច្ចថ្មី។

លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ថា ការតាំងលោកស្រី ឃូ គន្ធ អភិបាលរង នៃគណៈអភិបាលក្រុង នាពេលនេះ ស្របតាមគោលច្បាប់ និងបានបំពេញបន្ថែមនូវក្នុងជួរគណៈអភិបាលក្រុង ដែលចន្លោះយូរណាស់មកហើយ។

លោកអភិបាលរងខេត្ត បានណែដល់លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង ដែលទើបនឹងតែងតាំង ត្រូវខិតខំបំពេញភារកិច្ច និងត្រូវមានសាមគ្គីភាពផ្ទៃផងដែរ៕

អត្ថបទទាក់ទង