ដើម្បីអនុវត្តនូវកាតព្វកិច្ចនិងភារកិច្ចចំពោះមុខតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងមហាផ្ទៃ និង វិធានការក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតជាសកលកូវីដ-19 របស់ក្រសួងសុខាភិបាល។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានកំណត់នូវភារកិច្ចចំពោះមុខជូនដល់ឯកឧត្តមអភិបាលរងខេត្តដោយបង្កើតនូវក្រុមការងារចំពោះកិច្ចរបស់ខ្លួន ដើម្បីប្រចាំការបំពេញភារកិច្ចចំពោះមុខតាមគោលដៅច្រកទ្វារ អន្តរជាតិដូង និង តាមច្រកទ្វារព្រំដែនក្រៅភូមិសាស្ត្ររបស់ខេត្ត ក្នុងការរង់ចាំទទួលបងប្អូនប្រជាពលករ ដែលវិលត្រឡប់ ពីប្រទេសថៃ។
ក្រុមការងារទាំងនោះរួមមានចំនួន ៤ ក្រុម ដែល ក្រុមទី១ ដឹកនាំដោយលោក ហឿងសុគន្ធ អភិបាលរងខេត្តបាត់ដំបង ប្រចាំច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ក្រុមទី២៖ ដឹកនាំដោយ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្ត ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុមទី៣៖ លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ប្រចាំនៅច្រកទ្វារព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ហើយក្រុមទាំង ៣ ជាក្រុមដែលក្រុមការងារចំពោះកិច្ចប្រចាំការ ដើម្បីរង់ចាំទទួលនិងធ្វើការសម្របសម្រួលក្នុងការដឹកជញ្ជូន បងប្អូនទាំងនោះ ឲ្បបានវិលត្រឡប់មកកាន់មណ្ឌលចត្តាឡីស័កខេត្ត ដែលរដ្ឋបាលខេត្តបាត់ដំបង ដែលមានក្រុមទី ៤ ៖ ដែលដឹកនាំដោយ លោកសឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ជាអ្នកសម្របសម្រួលកិច្ចចំពោះមុខ ដែលបានកំណត់នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង។និងជាទីសំចតដើម្បីអនុវត្តនូវវិធាននៃការត្រួតពិនិត្យធ្វើតេស្តសុខភាព និងធ្វើការអប់រំពីរបៀបរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ និងពីវិធានការទប់ស្កាត់ពីការឆ្លងនិងការចម្លងមេរោគកូវីដ-19ពីមនុស្សម្នាក់ទៅមនុស្សម្នាក់និងទៅក្នុងសហគមន៍រស់នៅរបស់ខ្លួន ប្រសិនបើខ្វះការប្រុងប្រយ័ត្នខ្ពស់ និង មិនអនុវត្តនូវវិធានការណែនាំ របស់ក្រសួសុខាភិបាល និងការលាងសម្អាតដៃជាប្រចាំ ទាំង៧ចំណុច សំខាន់ៗទេនោះ។ ក្រោយពីការពិនិត្យមិនមានសញ្ញាគួរឲ្យសង្ស័យពីការឆ្លងមេរោគកូវីដ-19ទេនោះ បងប្អូនពលករទាំងនោះនិងបានវិលត្រឡប់ទៅកាន់មូលដ្ឋានស្រុក-ក្រុងរបស់ខ្លួន តាមរយៈក្រុមការងារថ្នាក់ស្រុកមកទទួលយកផ្ទាល់ពីកន្លែងមណ្ឌលចត្តាឡីស័កខេត្ត(វីទ្យាល័យព្រះមុនីវង្ស)។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានឲ្យដឹងថា៖ក្នុងករណីដែលបងប្អូនធ្វើការត្រួតពិនិត្យសុខភាព ស្កែនតេស្កកម្តៅលើសពីកម្រឹតកំណត់ ឬមានបញ្ហាសុខភាពនូវចំណុចគួរសង្ស័យ ក្រុមគ្រូពេទ្យទីនេះ និងឃាត់ទុកបងប្អូនមួយរយៈសិន ដោយរង់ចាំយកសំណាកតេស្តត្រួតពិនិត្យ រហូតចេញលទ្ធផលជាមុនសិន មុននិងបញ្ជូនទៅកាន់មូលដ្ឋានក្រុង-ស្រុក និមួយៗរបស់ខ្លួន។ តែបើធ្វើតេស្តរកឃើញលទ្ឋផល "វិជ្ជមាន"កូវីដ-19បងប្អូនត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីព្យាបាល៕