រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះពិនិត្យអំពីវឌ្ឍនៈភាពការទទួល និងពិនិត្យសុខភាពពលករ នៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង

  • 1.9ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះពិនិត្យអំពីវឌ្ឍនៈភាពការទទួល និងពិនិត្យសុខភាពពលករ នៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង នៅការចុះពិនិត្យនេះដែលក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក និងកងកម្លាំង ដែលកំពុងឈរប្រចាំការ នៅច្រកអន្តរជាតិដូងជាច្រើនាក់ផងដែរ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បានទទួលរថយន្តចំនួន ៥០ គ្រឿង សម្រាប់ដឹកពលករទៅតាមបណ្តារាជធានីខេត្ត ដែលជារថយន្តរបស់កងយោធពលខេមរភូមិន្ទក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ ។

នៅក្នុងដំណើរចុះពិនិត្យនេះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានពិនិត្យមើលទីតាំងរៀបចំម៉ាស៊ីនស្វ័យប្រវត្តស្កេនកំដៅ នៅមាត់ច្រកអន្តរជាយជាតិដូង ដែលកំពុងដំណើរសាងសង់ និងជំរុញពន្លឿនការសាងសង់ឲ្យបានរួចរាល់ឆាប់ៗនេះ។

បើយោងតាមព័ត៌មានពីមន្ត្រីចត្តាឡីស័កដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូងបានឲ្យដឹងថា ការងារសាងសង់កន្លែងស្កេនកំដៅស្វ័យប្រវត្តនេះប្រហែលជារួចរាល់រយៈពេល ២ ថ្ងៃទៀត ដោយក្រុមជាងសាងសង់បានធ្វើការសាងសង់ទាំងថ្ងៃ ទាំងយប់រហូតដល់ម៉ោង១២ យប់ទើបក្រុមជាងឈប់សម្រាកផងដែរ។

សូមជម្រាបជូនផងដែរ នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនៈភាពនៃការទទួល និងពិនិត្យសុខភាពរបស់ពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃនេះដែរ ឯកឧត្តម អភិបាលខេត្ត និងគណៈប្រតិភូអមដំណើរ បានបន្តពិនិត្យទីតាំងចំនួន ២ ទៀតផ្សេងៗ សម្រាប់ត្រៀមរៀបចំទទួល និងពិនិត្យព្យាបាលសុខភាពរបស់ពលករ ដែលទីតាំងទី១ ស្ថិតនៅមាត់ច្រកទ្វារព្រំដែនក្នុងកាស៊ីណូ សម្រាប់ទទួលពលករដែលចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូង និងទីតាំងទី២ នៅមណ្ឌលសុខភាពឃុំត្រាង ស្រុកកំរៀង បានរៀបចំកន្លែងសម្រាប់ពិនិត្យ និងព្យាបាល ក្នុងករណីសង្ស័យមានផ្ទុកមេរោគកូវីដ-១៩ ផងដែរ។

សូមបញ្ជាក់បន្ថែមទៀតថា នៅក្នឱកាសចុះពិនិត្យនេះ ឯកឧត្តម ងួន រតនៈ បាននាំយកអាល់កុល ចំនួន ៤ កាដុង ស្មើនឹង ១២០ លីត្រ និងម៉ាស ចំនួន ២៩ ប្រអប់ ដែលបានមកសប្បុរជនចូលរួមក្នុងមូលធិនិបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ខេត្តបាត់ដំបង ជូនដល់រដ្ឋបាលស្រុក សម្រាប់ធ្វើការបែងចែកបន្ត៕

អត្ថបទទាក់ទង