នៅរសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតននៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ចែកជូនដល់ក្រុង ស្រុកទាំង១៤ ដើម្បីធ្វើការបែងចែកបន្តដល់ប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូប្រជាពលដែលទើបត្រឡប់មកពីប្រទេសថៃ ។
សូមជម្រាបជូនថា អំណោយដែលបានប្រគល់នាពេលនេះមានអង្ករ ២៨ តោន និងសាប៊ូ ២៨ កេស ហើយក្រុង ស្រុក នីមួយៗទទួលបាន អង្ករ ២ តោន និងសាប៊ូ ២ កេស ដើម្បីធ្វើការបែងចែកបន្តនៅមូលដ្ឋានរៀងៗខ្លួន ដល់ប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូប្រជាពលដែលទើបត្រឡប់មកពីប្រទេសថៃ។