រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ បន្តនាំកយកថវិកា និងអង្ករ ប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ដែលមើលថែ និងនៅព្យាលអ្នកជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

  • 702
  • ដោយ Sotheavy

ព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តនាំយកថវិកាចំនួន ៤,០០០,០០០រៀល ដែលជាមូលនិធិក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ នៅខេត្តបាត់ដំបង និងអង្ករចំនួន ១,៩០០គីឡក្រាម ដែលបានពីការចូលរួមរបស់សប្បុរសជន ប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ដែលមើលថែ និងនៅព្យាលអ្នកជំងឺ កូវីដ-១៩នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យសូមឲ្យបន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ដល់អ្នកជំងឺដែលនៅសល់ និងជួយផ្សព្វផ្សាយអំពីការធ្បើអនាម័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានទៀងទាត់ និងប្រុងប្រយ័ត្ន ។

សូមជម្រាបដែរថា ខេត្តបាត់ដំបង មានអ្នកជំងឺវីរុសកូវីដ-១៩ សរុបចំនួន០៨នាក់ ដែលមានតេស្តវិជ្ជមាន តែបច្ចុប្បន្ននេះបានជាសះស្បើយចំនួន០៣នាក់រួចមកហើយ ក្រុមគ្រូពេទ្យក៏បានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញហើយផងដែរ។

អត្ថបទទាក់ទង