រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រុមការងារថ្នាក់ខេត្តបានចុះឃាត់សំណងអត់ច្បាប់ ដែលសាងសង់រំលោភដីចំណីស្ទឹង នៅក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង

  • 3.6ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិកាក្រសួងធនធានទឹក និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យ និងហាមការសាងសង់គ្មានច្បាប់អនុញ្ញាតលើដីចំណីស្ទឹងសង្កែ ដែលស្ថិតនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលរងស្រុក មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបជូនថា សំណង់ដែលបានធ្វើការសាងសង់នេះ រដ្ឋបាលស្រុក ធ្លាប់បានចុះហាមឃាត់ និងធ្វើការណែនាំម្តងរួចមក ប៉ុន្តែម្ចាស់សំណង់មិនបានគោរពតាមការណែនាំរបស់អាជ្ញាធរស្រុកឡើយ រហូតដល់ការចុះមកធ្វើការហាមឃាត់ជាលើកទី២ ដែលមានចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។

សូមបញ្ជាក់ថា ក្រោយពីបានពិនិត្យរួចក្រុមការងារថ្នាក់ខេត្ត បានធ្វើការបញ្ឈប់ឱ្យសាងសង់ និងធ្វើការរុះរើ កាយដីឱ្យដូចសភាពដើមឡើងវិញ៕

អត្ថបទទាក់ទង