ល្ងាចថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋខ្មែរ កាន់សាសនាឥស្លាម និងបុរស់០២នាក់ ក្នុងចំណោម ០៨នាក់ ដែលមានផ្ទុកវីរុកប្រភេទថ្មីកូវីដ-១៩ ពេលនេះបានជាសះស្បើយហើយ នៅវិហារនូរុល ឥស្លាម ស្ថិតក្នុង ភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
បុរស់ទាំង០២នាក់ដែលបានជាសះស្បើយនោះ ម្នាក់មានអាយុ ៤១ ឆ្នាំ និងម្នាក់ទៀតមានអាយុ៤២ ឆ្នាំពួកគាត់ទាំង០២ នាក់ រស់នៅភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ពួកគាត់ទាំង០២នាក់ ធ្វើតេស្តលើកដំបូង នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២០ លទ្ធផលវិជ្ជាមាន ធ្វើតេស្តត្រួតពិនិត្យលើកទី១ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លទ្ធផល អវិជ្ជមាន តេស្តត្រួតពិនិត្យលើកទី២ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ លទ្ធផល អវិជ្ជាមាន ដោយពួកគាត់បានចូលសម្រាកពេទ្យកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានផ្តាំផ្ញើសួសុខទុក្ខ និងសូមឲ្យបងប្អុនប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើអនាម័យ ថែរក្សាសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ហើយបើមានអាការៈគួរឲ្យសង្ស័យប្រញាប់ទៅមន្ទីរពេទ្យ ។
ឯកឧត្តម ក៏បានបញ្ជាក់ បន្ថែមទៀតដែរថា កន្លងមករដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការប្រយុទ្ធនឹង (COVID-19) ខេត្តបាត់ដំបង បានធ្វើការកំណត់ទីតាំងទៅតាមបទបញ្ជា និងអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យអាជ្ញាធរខេត្តត្រៀមបម្រុងទីតាំងសម្រាប់ជាវិធានបង្ការបន្ត ដោយបច្ចុប្បន្នយើងមានទីតាំងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាកន្លែងសម្រាប់ពិនិ្យព្យាបាល ដែលមានលទ្ធភាពយ៉ាងច្រើន ប្រហែល៣០នាក់ ដូច្នេះអាជ្ញាធរខេត្ត បានស្វែករកជួលសណ្ឋាគារដើម្បីរត្រៀមបម្រុងបន្ថែម ហើយចំពោះមុខដ្ឋបឡខេត្តបានជួលសណ្ឋាគារ ផាក និងស្ពីងផាក ដែលមាន១៥០បន្ទប់ ត្រៀមជំហ៊ានទី២ បន្ទាប់ពីអស់លទ្ធភាពពីមន្ទីរពេទ្យបង្អែកខេត្ត និងមួយទៀតខេត្តបានត្រៀមបង្ការបន្តសម្រាប់សាលាវិទ្យាល័យព្រះមុនីវង្សមួយបន្ថែមទៀត ដែលមាន៣០បន្ទប់ តែចំពោះមុខជួសជុលបាន០៥បន្ទប់ ទុកជាការបង្ការបម្រុងទុកបន្ត ក្នុងករណីមិនរាលដាលធំទេ គឺមិនមានអីទេ ។ កន្លងមកអាជ្ញាធរខេត្តបានអនុវត្តតាមអនុសាសន៍របស់សម្តេច បើគ្មានសណ្ឋាគារ គឺយើងត្រូវយកសាលារៀន ។ កន្លងមកអាជ្ញាធរបានស្វះស្វែងរកជួលសណ្ឋាគារ តែម្ចាស់សណ្ឋាគារគាត់មិនព្រមជួលឲ្យដោយសារគាត់នៅដំណើរការអាជីវកម្ម របស់គាត់ តែចំពោះមុខនេះយើងជួលបានហើយគឺសណ្ឋាគារ ផាក និងស្ព្រីងផាក នេះហើយ ។ ដូច្នេះសូមបងប្អូនកុំមានការយល់ច្រឡំ នេះគឺជាផែនការបម្រុង បន្ត ចំពោះមុខក្នុងករណីដែលចាំបាច់បំផុត ។
បន្ទាប់ពីនេះទៅ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានបន្តដំណើរទៅសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋដែលទើបវិលមកពីប្រទេសថៃ ចំនួន២០នាក់ ដែលកំពុងស្នាក់នៅដោយឡែក និងធ្វើការតាមដានរយៈពេល១៤ថ្ងៃ នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ។