រសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងនៅសណ្ឋាគារ ផាក (Park) ដែលគ្រោងរៀបចំបម្រុង ទុកក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជម្ងឺឆ្លង( កូវីដ-១៩) និងបងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត "ជម្ងឺឆ្លងកូវីដ-១៩ ។
រដ្ឋបាលខេត្តបានគ្រោងរៀបចំបម្រុងទីតាំងសម្រាប់ទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជម្ងឺឆ្លង( កូវីដ-១៩) និងបងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត "ជម្ងឺឆ្លងកូវីដ-១៩ មានចំនួន ១៨០បន្ទប់ ក្នុងនោះនៅសណ្ឋាគារផាកចំនួន១៥០បន្ទប់ និងសាលាវិទ្យាល័យព្រះមុនីវង្សចំនួន ៣០បន្ទប់ និងទីតាំងបម្រុងសម្រាប់សម្រាកព្យាបាលអ្នកតេស្តវិជ្ជមាន ជម្ងឺ កូវីដ-១៩ មាននៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យEmergency ខេត្តបាត់ដំបង ។