រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យមើលការងារមួយចំនួនតាមដងស្ទឹងសង្កែ និងកន្លែប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នៅសួននាគបាញ់ទឹក ក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 2.3ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យការងារមួយចំនួនតាមដងស្ទឹងសង្កែ និងកន្លែងប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នៅសួននាគរបាញ់ទឹក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងដំណើរការចុះពិនិត្យនេះ ឯកឧត្តម ងួន រតនៈ បានពិនិត្យការក្រាលកៅស៊ូប្រភេទបេទីម នៅលើកំណាត់ផ្លូវលេខ ១៥៩D របមាត់ស្ទឹងត្រើយខាងកើត និងការក្រាលកៅស៊ូប្រភេទបេទីមនៅស្ពានសម្តេចក្រឡាហោមបន្ថែមទៀតផងដែរ។

ឯកឧត្តម ងួន រតនៈ ក៏ណែនាំដល់លោក អភិបាល នៃគណៈអភិបាលក្រុង ត្រូវបន្តយកចិត្តទុកដាក់រៀបចំសោភណ្ឌភាពដងស្ទឹងសង្កែបានល្អស្អាត និងធ្វើសម្អាតតាមដងស្ទឹងមួយចំនួនទៀតល្អស្អាត។

សូមជម្រាបជូនដែរថា ដើម្បីធ្វើការអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការតុងតែងភ្លើងព័ណ៌ចំរុះតាមដងផ្លូវ និងតាមដើមរបមាត់ស្ទឹងសង្កែ និងបានផុសតាមស្ថាប័នរដ្ឋ ឯកជន គ្រឹះស្ថាន ក្រុមហ៊ុននានាក្នុងក្រុងបាត់ដំបង ចូលរួមតុងតែងលម្អភ្លើងព័ណ៌នៅមុខស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថាន និងក្រុមហ៊ុនរបស់ខ្លួន ដើម្បីចូលរួមអបអរពិធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបងផងដែរ។

សូមបញ្ជាក់បន្ថែមទៀតថា៖ ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខឆាប់ៗនេះ ហើយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យទន្លេនេះផងដែរ៕

អត្ថបទទាក់ទង