នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ឆោម ប៊ុនខន សមាជិកក្រុមប្រឹក្សាខេត្ត និងកញ្ញា ឈួន ណារ៉េត ប្រធានកម្មវិធីការអប់រំភាពជាអ្នកដឹកនាំថ្នាក់ជាតិ របស់អង្គការ វ័តធឺសេដ (Water Shed) អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវីធីការអប់រំភាពជាអ្នកដឹកនាំឆ្នាំ២០២០ ដែលរៀបចំ ដោយសារអង្គការ Water Shed នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក អភិបាល អភិបាលរង ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលដៅរបស់គម្រោងអង្គការ Water Shed ទាំងអស់អញ្ជើញចូលរួម ។
លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងផងដែរថា ដើម្បីជំរុញគោលនយោបាយរបស់រដ្ឋាភិបាលឱ្យសម្រេច៩០% នៅឆ្នាំ២០២៣ និងទិសដៅ១០០% ឆ្នាំ២០២៥ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គឺអាស្រ័យលើអាជ្ញាធររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនចូលរួមជំរុញគោលនយោបាយទើបសម្រេចបានតាមផែនការដែលបានគ្រោងទុក។
លោក អភិបាលរង នៃគណៈអភិបាលខេត្ត បានលើកឡើងបន្តទៀតថា អាជ្ញាធរក្រុង ស្រុក និងឃុំ សង្កាត់ គួរបំផុសគំនិតឱ្យបងប្អូនអាជីករលក់គ្រឿងសំណង់ មានការបង់រំលោះសម្ភារៈសាងសង់បង្គន់អនាម័យដល់សមាគមន៍ និងមានតម្លៃធូរថ្លៃ ដើម្បីចូលរួមចំណែកកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាលផងដែរ ។
លោកបានបញ្ជាក់ន្ថែមទៀតថា គម្រោងរបស់អង្គការវ័តធឺសេដ (Water Shed) និងមានការប្រឡងប្រណាំង និងប្រកួតប្រជែងប្រចាំឆ្នាំ សម្រាប់ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការអនុវត្តគម្រោង និងភាពអ្នកដឹកនាំល្អរបស់គម្រោងអង្គការវ័តធឺសេដ (Water Shed) ផងដែរ។
សូមជម្រាបជូនថា នៅក្នុងអង្គសិក្ខាសាលានេះមានគោលបំណង ពង្រឹងសមត្ថភាពអាជ្ញាធរ ថ្នាកើក្រុង ស្រុក ឃុំ និងខេត្ត ដើម្បីរួមចំណែកឱ្យសម្រេចបាន នូវផែនការសកម្មភាបខេត្ត ស្តីពីការលើកកម្ពស់អនាម័យជនបទនាបំណាច់ឆ្នាំ២០២៣ ព្រមទាំងជំរុញឱ្យក្រុង ស្រុក ឃុំ សង្កាត់ មានការកើនឡើងបង្គន់អនាម័យ និងឱ្យក្រុមប្រឹក្សាឃុំនីមួយៗមានគោលដៅ និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍសហគមន៍ និងអាចទទួលបានបទពិសោធន៍ល្អៗពីក្រុមប្រឹក្សាឃុំផ្សេងៗទៀតផងដែរ។