រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង

  • 6.9ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រី បានអញ្ជើញត្រួតពិនិត្យសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួម ឯកឧត្តម មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ ឯកឧត្ត អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ស្នងការដ្ឋាននគរបាលខេត្ត ឯកឧត្តម មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត និងឯកឧត្តម ថ្នាក់ដឹកនាំ សំខាន់ៗ មួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ បានរាយការណ៍ជូនឯកឧត្តមប្រធានគណៈប្រតិភូ ជ្រាបអំពីដំណើរការរៀបចំ និងទីតាំងមួយចំនួន ដើម្បីជ្រាប និងស្នើសុំអនុសាសន៍កែលម្អរ និងអនុវត្តបន្ថែមផងដែរ។

ឯកឧត្តម យូ ស៊ុនឡុង បានអញ្ជើញប្រជុំពិភាក្សា និងពិនិត្យទីតាំងជាក់ស្តែង ព្រមទាំងណែនាំឱ្យរដ្ឋបាលខេត្តបន្តរៀបចំ ទីតាំងរៀបចំពិធីក្រុងពាលី និងវេទិការៀបចំពិធី ព្រមទាំងកន្លែងចូលរួមរបស់មហាជន ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈផងដែរ ។

សូមបញ្ជាក់បន្ថែមទៀតថា៖ ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខឆាប់ៗនេះ ហើយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យទន្លេនេះផងដែរ៕

អត្ថបទទាក់ទង