រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សារៀបចំផែនការសម្អាតក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ និងអបអរសាទរ ពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២០២០ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពាទីក្រុងស្អាតតំណាងលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជម្រុញការប្រលងប្រណាំងនៃក្រសួងទេសចរណ៍ និងលោក មូល ធន នាយករងរដ្ឋបាល តំណាងលោកអភិបាលខេត្ត ដឹកនាំកិច្ចកិច្ចប្រជុំពិភាក្សារៀបចំផែនការសម្អាតក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ក្រោមប្រធានបទទីក្រុងស្អាត និងទីក្រុងដែលមានវិថីអាហារស្អាត និងអបអរពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមអស់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

បន្ទាប់លោក មូល ធន មានមតិស្វាគមន៍ក្នុងកិច្ចប្រជុំរួចមក លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពាទីក្រុងស្អាតនិងជម្រុញការប្រលងប្រណាំងនៃក្រសួងទេសចរណ៍ បានបង្ហាញពីគោលបំណងនៃកិច្វប្រជុំនេះ ជូនអង្គប្រជុំជូនជ្រាប និងការងារការរៀបចំកម្មវិធីការយល់ដឹង និងផែនការសម្អាតក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៤ ឆ្នាំ២០២០ ការរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៤ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងដែលមាវិថីម្ហូបអាហារស្អាត ក្នុងឱកាសត្រៀមរៀបចំបុណ្យទន្លេលើកទី៦ និងជម្រាបជូនក្នុងកិច្ចប្រជុំណែនាំរបៀបបមូលទិន្នន័យ និងរេបៀបបញ្ចូលលទិន្ន័យព័ត៌មាននតាមប្រព័ន្ធអនឡាញ កម្ពុជាស្អាត ។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើការណែនាំអំពីការប្រើប្រាស់អនឡាញ Google តាមរយ:ការបញ្ចាំងស្លាយ ដែលមានសារ:សំខាន់ៗដោយមានភ្ជាប់ QR Code ជាការងាយស្រួលដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទូទៅផងដែរ។

លោក ហ៊ួត រិទ្ធី បានបន្តថា បាក្នុងឱកាសបុណ្យទន្លេនេះដែរ លោកបានលើកឡើងអំពីការប្រមូលសំរាមបានទាន់ពេលវេលាសម្អាតទីក្រុង ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងដែលមាវិថីម្ហូបអាហារស្អាតផងដែរ។

លោកបានបន្ថែមទៀតថា សម្រាប់ប្រធានក្រុមដឹកនាំការបញ្ច្រាបការយល់ដឹង និងសម្អាតក្រុងនៅតាមគោលដៅនីមួយៗអាចជាសមាជិកក្រុមការងារវាយតម្លៃទីក្រុងស្អាតរាជធានី ខេត្ត ឬយុវជនឆ្នើមឬ សិស្សនិស្សិតដែលមានការយល់ដឹងច្បាស់អំពីចលនាប្រឡងប្រណាំងទីក្រុងស្អាតយុទ្ធនាការនានាគាំទ្រដល់ការប្រឡងប្រណាំងទីក្រុងស្អាត។

ក្នុងកិច្ចប្រជុំនេះដែរ មន្រ្តីជំនាញនានា បានឡើងរាយការណ៍ពីការងាររបស់ខ្លួនទទួលខុសត្រូវបាននឹងកំពុងខិតខំប្រឹងប្រែងគ្រប់ៗគ្នាធ្វើការងារនេះឲ្យបានល្អប្រសើនិងលឿនបំផុត។

លោក មូល ធន បានថ្លែងអំណរគុណដល់មន្រ្តីជំនាញក្រសួងទេសចរណ៍បានចុះសហការជាប្រចាំលើការងារគ្រប់ផ្នែក គ្រប់វិស័យ ទាក់ទង ការងារសម្រាមនិងទីក្រុងស្អាត ការងារផ្សេងៗជាច្រើនទៀត ដើម្បីត្រៀមរៀបចំបុណ្យទន្លេខាងមុខនេះ បានដំណើរការដោយជោគជ័យផងដែរ៕

អត្ថបទទាក់ទង