រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ទទួលជួបពិភាក្សា ជាមួយក្រុមហ៊ុនចិន ZHENGHAINA INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន

  • 2.5ពាន់
  • ដោយ Sotheavy

នៅល្ងាចថ្ងៃអង្គារ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ ទទួលជួបពិភាក្សា ជាមួយលោក GU CHUNYAO និង លោក HE YUNLU តំណាងក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ លោក​ ម៉ម​ ដារ៉េត​ និងលោក អ៊ុយរី សេរីវឌ្ឍន៍ ជាដែលអ្នកសម្របសម្រួលផងដែរ ។

នៅក្នុងកិច្ចប្រជុំនេះក៏ការអញ្ជើញចូលរួមពីលោក អភិបាលក្រុងបាត់ដំបង លោកនាយករងរដ្ឋបាលក្រុង លោក លោកស្រីពាក់ព័ន្ធមួយចំនួន ។

បន្ទាប់ពិនិត្យកម្មវិធីនៃការអនុវត្តគម្រោងរបស់ក្រុមហ៊ុនរួចមក លោក សឿម ប៊ុនរិទ្ធិ បានសម្តែងនូវការសប្បាយរីករាយក្នុងការរៀបចំអនុវត្តគម្រោងប្រមូលសំរាមនៅក្រុងបាត់ដំបង ។ លោកបន្តទៀតថា បច្ចុប្បន្នយើងក្រុមហ៊ុនប្រមូលសំរាកក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនមួយនេះមិនមានលទ្ធភាពក្នុងការកែច្នៃសំរាមទេ គឺក្រុមហ៊ុនជាអ្នកប្រមូលសំរាមដឹកយកមកចាក់ទុកនៅទីលានចាក់សំរាម រួចក៏ធ្វើដុតកំទិច ដែលធ្វើឱ្យផ្សែងបក់ចូលមកក្រុងបាត់ដំបង និងធ្វើឱ្យមានការរអ៊ួរទ្រាំពីប្រជាពលរដ្ឋផងដែរ ។

សូមជម្រាបជូនដែរថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មុនក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលជួបពិភាក្សាជាមួយឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តរួចម្តងមកហើយ និងមានការគាំទ្រនចំពោះការចុះសិក្សារបស់ក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. ដែលចង់ធ្វើការវិនិយោគប្រមូលសំរាម ការកែច្នៃសំរាម និងការបំឡែងសំរាមជាថាមពលអគ្គិសនីផងដែរ។

សូមបញ្ជាក់បន្ថែមថា ក្រោយពីមានការគាំទ្រពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក្រុមហ៊ុន បានចុះធ្វើការសិក្សាតាមបណ្តាក្រុង ស្រុក ចំនួន ១២ អំពីការយល់ដឹង ការទុកដាក់សំរាមនៅតាមទីប្រជុំជនផងដែរ។

អត្ថបទទាក់ទង