រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យការលាងសម្អាតផ្លូវថ្នល់ក្នុងក្រុងបាត់ដំបង របស់ក្រុមហ៊ុន Khmer Beverages

  • 2.0ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យការលាងសម្អាតផ្លូវថ្នល់ក្នុងក្រុងបាត់ដំបង របស់ក្រុមហ៊ុន Khmer Beverages នៅក្នុងក៏ការអមដំណើរដោយលោកនាយករដ្ឋបាលខេត្ត លោកអភិបាល អភិបាលរង ក្រុង ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ បានថ្លៃងអំណរគុណចំពោះក្រុមហ៊ុន Khmer Beverages ដែលតែងតែជួយសម្អាតផ្លូវថ្នល់ក្នុងក្រុងបាត់ដំបងកន្លងមក នេះបានស្តែងចេញពីការចូលរួមចំណែកក្នុងកែលម្អរសោភណ្ឌភាព បរិស្ថានល្អក្រុងបាត់ដំបង ជាពិសេសបានជួយលើកមុខមាត់ក្រុងបាត់ដំបង ឱ្យកាន់ស្រស់បំព្រងបន្ថែមទៀតផងដែរ ។

ឯកឧត្តម ក៏បានសំណូមពរឱ្យក្រុមហ៊ុន Khmer Beverages បន្តជួយលាងសម្អាតផ្លូវថ្នល់ក្នុងក្រុងបាត់ដំបងបន្តទៀត ជាពិសេសនាពេលនេះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើទទួលរៀបចំពិធីបុណ្យទន្លេក្រុងបាត់ដំបងឆាប់នេះផងដែរ។

នៅក្នុងនេះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ណែនាំដល់លោកប្រធានអង្គភាពរដ្ឋាករទឹកត្រូវចិត្តទុកដាក់សម្អាតអាងទឹកសួននាគរបាញ់ឱ្យបានស្អាតផងដែរ។

សូមបញ្ជាក់បន្ថែមទៀតថា៖ ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខឆាប់ៗនេះ ហើយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យទន្លេនេះផងដែរ៕

អត្ថបទទាក់ទង