រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះពិនិត្យទីតាំងបូមទឹក និងទីតាំងទីជីកស្រះដើម្បីរក្សាទុកប្រើប្រាស់ក្នុងរដូវប្រាំង នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

  • 2.2ពាន់
  • ដោយ Sotheavy

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយលោកប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកប្រធានអង្គភាពរដ្ឋាករ ទឹកបាត់ដំបង លោកអភិបាលស្រុក និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួនទៀត ចុះពិនិត្យមើល ប្រភពទឹក និងការបូមទឹករក្សាទុកប្រើប្រាស់ក្នុងងរដូវប្រាំង នៅស្រុកគាស់ក្រឡ ។

លោក ម៉ៅ សុចាន់ អភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា បច្ចុប្បន្ន រដ្ឋបាលស្រុកគាស់ក្រឡ ដោយមានណែនាំចង្អុលបង្ហាញ និងមានឧបត្ថម្ភប្រេងម៉ាស៊ូតពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រដ្ឋបាលស្រុក បានធ្វើការបូមទឹក ដើម្បីធ្វើការរក្សាទឹកទុកតាមបឹង បួរ និងប្រឡាយមួយចំនួន ដូច្នេះនៅក្នុងឆ្នាំ២០២០ នេះ មានលក្ខណៈល្អប្រសើរជាច្រើនជាងឆ្នាំ២០១៩ ហើយយើងអាចបូមទឹកជួយឃុំបានចំនួន ៤ឃុំ គឺឃុំធិបតី ឃុំឆ្នាល់មាន់ ឃុំគាស់ក្រឡ ឃុំហប់ ដោយឡែកឃុំចំនួន២ផ្សេងទៀត ដូចជាឃុំព្រះផុស ឃុំដូនបា ដែលនៅទីខ្ពស់មិនអាចធ្វើការបូមទៅដល់ ។

បញ្ហានេះ ឯកឧត្តម ងួន រតនៈ និងរដ្ឋបាលស្រុកគាស់ក្រឡ និងមន្ទីរពាក់ព័ន្ធ ក៏បានសម្រេច និងពិនិត្យទីតាំងធ្វើការជីកស្រះដែលជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបូមទឹករក្សាទុកប្រើប្រាស់នារដូវប្រាំង ។

បន្ទាប់នោះ ឯកឧត្តម ងួន រតនៈ បន្ទាប់ពីនោះ នៅថ្ងៃដដែលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលការដ្ឋានចិញ្ចឹមគោលក់សាច់ ស្ថិតក្នុងឃុំបាយដាំរាំ ស្រុកបាណន់ ៕

អត្ថបទទាក់ទង