រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • 1.5ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីល្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅសាលមហាស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅពិធីនេះដែរមានកាអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ថ្នាក់មន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូប មេឃុំ ចៅសង្កាត់ ស្មៀនឃុំ អង្គការដៃគូរ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធជាច្រើនរូប ។

ឯកឧត្តម ងួន រតនៈ បានអានសន្ទកថាស្វាគមន៍ និងរបាយការណ៍លទ្ធផលការងារសង្ខេបរបស់រដ្ឋបាលខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០១៩ និងបញ្ហាប្រឈមមួយចំនួន ។ នៅក្នុងនោះឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានជូនជម្រាបអំពីដំណើរការនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងការលើកទិសដៅការងារ ឆ្នាំ២០២០ ដែលបានដំណើររយៈពេល ១ ថ្ងៃ កន្លះ ដោយថ្ងៃទី១ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន ៨ ត្រូវបានយកមកធ្វើការពិភាក្សាដូចជា ៖

១-ប្រធានបទពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគ្រឿងញៀន
២-ស្ថានភាព និងវឌ្ឍនភាពនៃការគ្រប់គ្រងការងារអប់រំ (ការគ្រប់គ្រងមត្តេយ្យសិក្សា បឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ)
៣-ប្រធានបទពាក់ព័ន្ធនឹងការផ្តល់សេវារបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី
៤-ប្រធានបទពាក់ព័ន្ធនឹងបញ្ហាសំរាមក្នុងក្រុងបាត់ដំបង
៥-ប្រធានបទការអនុវត្តគោលនយោបាយគាំពារមាតា និងទារក
៦-បញ្ហាលើការៀបចំផែនការដាំដុះ និងការគ្រប់គ្រងទឹកស្រោចស្រព
៧-បញ្ហាការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ ពាក់ព័ន្ធដីចំណីផ្លូវ ប្រឡាយអាងទឹក ទំនប់ទឹក
៨-ទៅក្រុងឆ្លាត និងផែនការសកម្មភាពអនុវត្តសម្រាប់ក្រុងបាត់ដំបង។

បន្ទាប់ពី ឯកឧត្តម ងួន រតនៈ បានធ្វើរាយការណ៍រួច សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំឲ្យបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយកម្លាំងសមត្ថកិច្ចទាំងត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ មិនត្រូវនៅពីក្រោយខ្នងជនល្មើស ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ បង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ ក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសទាំងអស់ឱ្យបានទាន់ពេលវេលា ។

សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តទៀតថា ការអភិវឌ្ឍន៍ក្រុង ត្រូវធ្វើការគិតគូរទៅលើកការគ្រប់គ្រងសំណល់រឹង សំណល់រាវ (សំរាម) និងការអនុវត្តប្លង់គោល ការគ្រប់គ្រងសំណង់ សណ្តាប់ធ្នាប់សាធារណៈផងដែរ ។

សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់បន្ថែមថា នៅពេលនោះរាជរដ្ឋាភិបាលបានធ្វើការផ្ទេរមុខងារវិស័យសុខាភិបាល និងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងធនធានសម្ភារៈដល់មន្ទីរសុខាភិបាលខេត្ត ។ ដោយឡែកវិស័យអប់រំវិញ សម្តេចក្រឡាហោម បានធ្វើរៀបចំផែនការ និងបានគិតគូរអំពីការផ្ទេរមុខងារលើវិស័យអប់រំមករដ្ឋបាលថ្នាក់ក្រមជាតិយ៉ាងយូរត្រឹមឆ្នាំ២០២៣ នេះផងដែរ៕

អត្ថបទទាក់ទង