នៅរសៀលថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យរចនាសម្ព័ន្ធជាច្រើនក្នុងខេត្តបាត់ដំបង ដែលកំពុងដំណើរសាងសង នៅក្នុងនោះដែរក៏មានការអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម តំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងអ្នកមុខអ្នកការជាច្រើនអ្នកទៀត ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យ អគារប័ណ្ណាល័យដែលកំពុងធ្វើការសាងសងនៅក្នុងសាកលវិទ្យាល័យបាត់ដំបង ព្រមទាំងអាងហែលទឹកផងដែរ ដែលកំពុងដំណើរការធ្វើការសាងសងក្នុងសាកលវិទ្យាល័យ បាត់ដំបងនេះផងដែរ ។
បន្ទាប់ពីចុះពិនិត្យអាគារបណ្ណាល័យ និងអាងហែលទឹកនៅក្នុងសាកលវិទ្យាល័យបាត់ដំបងរួចមក សម្តេចក្រឡាហោម បានបន្តដំណើរចុះពិនិត្យការសាងសង់ស្ពានមថ្មថ្មីមួយទៀត ជិតស្ពានថ្មចាស់ ទល់មុខសាលាខេត្ត និងពិនិត្យការរៀបចំច្រាំងស្ទឹងសង្កែ ការរៀបចំបង្គាន់ដៃច្រាំងស្ទឹង និងបណ្ណាល័យសាធារណៈ នៅសួនសម្តេចក្រឡាហោមផងដែរ ។
សូមជម្រាបជូនថា សមិទ្ធផលជាច្រើន ដែលកំពុងដំណើរការសាងសង់នៅក្នុងក្រុងបាត់ដំបង គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងណែនាំ និងការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។
Witas namų ir sienų šiltinimas į oro tarpus gera kaina