នៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អេ សារុម ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ក្រោយបានធ្វើការពិនិត្យការ៉ុម សមាជិក ក្រុមប្រឹក្សារួចមក លោកជំទាវ ផាវ៉ាន់ សកឿត អនុប្រធាន គ.ក.ស.កខេត្ត បានអានរបាយការណ៍របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្តី្រ និងកុមារប្រចាំខែមករា ឆ្នាំ២០២០ និងលោក ហ៊ី សេង ប្រធានការិយាល័យសរុប និងព័ត៌មាន បានអានសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមករា ឆ្នាំ២០២០ ផងដែរ ។
បន្ទាប់ពីស្តាប់របាយការណ៍របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ឯកឧត្តម សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត បានមានសំនួរពាក់ព័ន្ធទៅបញ្ហាកុមារ បញ្ហាការប្រើប្រាស់ទឹក និងបញ្ហាការដាំដុះស្រូវប្រាំងផងដែរ ។
ឯកឧត្តម អេ សារុម បានអនុញ្ញាតឱ្យមន្ទីរ ស្រាយបំភ្លឺពាក់ព័ន្ធនឹងបញ្ហាដែលលើកឡើងផងដែរ ។ ដោយមានការអនុញ្ញាតពីប្រធានអង្គប្រជុំ លោក គឹម តេង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន នីតិយុវសម្បទានខេត្ត ទៅនឹងក្មេងមានបញ្ហាសតិមិនសូវ មន្ទីរនឹងសហការជួយអង្គការដៃគូរ ដើម្បីយកទៅថែទាំមួយរយៈ។
លោក សឿម ប៊ុនរិទ្ធិ បានលើកឡើងថា ចំពោះបញ្ហាការប្រើប្រាស់ទឹក និងការដាំដុះស្រូវ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ឱ្យមន្ទីរនីមួយៗរៀបចំបទអន្តរគមន៍លើប្រធានបទការប្រើប្រាស់ទឹក និងផែនការដាំដុះស្រូវ ដើម្បីស្តាប់អំពីបញ្ហាប្រឈមតាមមន្ទីរវិស័យនីមួយៗ។
សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៩ របស់ក្រុមប្រឹក្សាខេត្ត បានធ្វើការប្រជុំអនុម័ត ទៅលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្ត និងអនុម័តលើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២០ ។
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5107-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5112-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5102-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5103-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5118-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5119-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5104-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5105-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5106-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5108-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5109-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5110-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5111-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5114-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/2020/02/IMG_5120-1024x683.jpg)