រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា នៅសាលាខេត្តបាត់ដំបង

  • 1.1ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុយ សុធាវី ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិក គណៈកម្មការទី៧ លោកប្រធានមន្ទីរ ស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី នាយករងរដ្ឋបាលខេត្ត និងលោក លោកស្រីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក អ៊ុយ សុធាវី បានសេចក្តីរាយការណ៍សង្ខេប អំពីការងាររបស់រដ្ឋបាលខេត្ត និងើអំពីស្ថានភាពទូរទៅរបស់ វិស័យអប់រំ យុវជន និងកីឡា ធម្មការ និងសាសនា វប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍ ។

លោក អភិបាលរងនៃគណៈអភិបាលខេត្ត បានបន្តទៀតថា កន្លងមកមានមន្ទីរមួយចំនួនតូច បានជួបបញ្ហាប្រឈម ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ ប៉ុន្តែមន្ទីរបានធ្វើការសម្របសម្រួសដោះស្រាយបានទាន់ពេលវេលា ដូចប្រាក់ម៉ោងបន្ថែមរបស់គ្រូសម្រាប់ពុទ្ធិកសិក្សា ។

ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានថ្លែងថាកន្លងមកគណៈកម្មការទី៧ ព្រឹទ្ធសភា បានឃើញសកម្មភាព និងរបាយការណ៍នានារបស់វិស័យអប់រំ យុវជន និងកីឡា ធម្មការ និងសាសនា វប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍ ប៉ុន្តែមិនបានសិក្សាស្វែងយល់ និងសាកសួរព័ត៌មាន ពីអ្នកអនុវត្តផ្ទាល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូច្នេះឱកាសនេះគណៈកម្មការទី៧ បានប្រមូលធាតុចូលមួយចំនួនពីរដ្ឋបាលថ្នាក់ជាតិ ដើម្បីធ្វើការពិភាក្សានាពេលក្រោយបន្តទៀត ។

ឯកឧត្តម ប្រធានគណៈកម្មការទី៧ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តគោលនយោបាយថ្នាក់ជាតិ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លៃវៃផងដែរ៕

អត្ថបទទាក់ទង