រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់ នៅស្រុកសង្កែ ខេត្តបាត់ដំបង

  • 2.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារអនវិទ្យាល័យស្វាស ១ ខ្នង ស្មើនឹង ៥ បន្ទប់ នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលបាដំបង ឯកឧត្តម លោកជំទាវសមាកជិក រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី អាជ្ញាធរមូលដ្ឋាន យុវជនកាយរិទ្ធ យុវជបកាកបាទក្រហម តាជីយាយជី និងបងប្អូនប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។

លោក សុខ ហឿង អភិបាល នៃគណៈអភិបាលស្រុកសង្កែ បានអានសន្ទរកថាស្វាគមន៍ និងរបាយការណ៍អំពីការរៀបចំបរិវេណសាលាអនុវិទ្យាល័យ និងអគារសិក្សា ដោយបានបំពាក់គ្រឿងសង្ហារឹម ក្នុងការសាងសង់អគារសិក្សា ដែលបានចំណាយថវិកាសរុប ១៣៣.០០០ ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ។

សម្តេចក្រឡហោម បានថ្លៃងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសង្កែ ដែលបានដោះស្រាយបញ្ហានៅមូលដ្ឋានជាពិសេស បានសាងសង់អគារសិក្សា ១ ខ្នង នាឱកាសនេះជាតម្រូវការចាំបាច់នៅមូលដ្ឋានផងដែរ។

នៅក្នុងពិធីសម្ពោធនេះដែរ សម្តេចនេះបាន ឧបត្ថម្ភយាយជីតាជី ចំនួន ៥០ នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ ដុំ ថវិកា ចំនួន ១ ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ១៥ នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២ ម៉ឺនរៀល សិស្សានុសិស្ស ចំនួន ២៣១ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ ក្បាល ប៊ិច ២ ដើម និងថវិកា ៥០ ពាន់រៀល សិស្សកាយរិទ្ធិ ៥០ សិស្សកាកបាទក្រហម ៥០ នាក់ សសយក ចំនួន ៥០ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១ ម៉ឺនរៀល និងប្អូនបងប្រជាពលរដ្ឋ ៧០០ នាក់ ក្នុងម្នាក់ទទួលសារ៉ុងចំនួន ១ ផងដែរ។

សូមជម្រាបជូនបន្ថែមទៀតថា ក្នុងឱកាសថ្លៃងថ្លាក្នុងពិធីសម្ពោធនេះដែរ សម្តេចក្រឡាហោម ក៏សាងសង់នូវអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់ បន្ថែមទៀត នៅសាលាបឋមសិក្សាបឹងទឹម ភូមិបឹងទឹម ឃុំតាប៉ុន បន្ថែមនិងបន្តក្រាលកៅស៊ូទៅដល់ភូមិបឹងទឹម ប្រវែងប្រមាណ ៤ គីឡូម៉ែត្រ ដែលជាអំណោយដ៏ថ្លៃងថ្លារបស់សម្តេច និងគ្រោងអនុវត្តនៅឆ្នាំ២០២០ខាងមុខនេះផងដែរ៕

អត្ថបទទាក់ទង